Sunday, March 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញពិនិត្យសារមន្ទីព្រះវិហារអដ្ឋរស្សក្រោយជួសជុលឡើងវិញ

ភ្នំពេញ ៖ នាថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២០៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញពិនិត្យសារមន្ទីព្រះវិហារអដ្ឋរស្សដែលត្រូវបានជួសជុល និងអភិរក្សព្រះវិហារ ព្រមទាំងព្រះពុទ្ធអដ្ឋរស្សឡើងវិញ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥។

ការងារនេះត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្នក្នុងគោលដៅថែរក្សាព្រះវិហារ និងព្រះពុទ្ធអដ្ឋរស្សឱ្យបានយូរអង្វែង។
សូមបញ្ជាក់ថា ព្រះពុទ្ធ និងព្រះវិហារអដ្ឋរស្សត្រូវបានសាងសង់ឡើងនៅសម័យកណ្ដាល ប្រហែលជាក្នុងរាជព្រះបាទអង្គច័ន្ទឆ្នាំ១៥៤៦ ដោយប្រើប្រាស់ថ្មប្រាសាទបុរាណសម័យអង្គរនៃរចនាបថឃ្លាំងនាសតវត្សរ៍ទី១១ និងត្រូវបានជួសជុលមកជាបន្តបន្ទាប់ ដោយព្រះមហាក្សត្រ និងអាជ្ញាធរខ្មែររៀងមក។

ព្រះវិហារអដ្ឋរស្ស នឹងក្លាយជាសារមន្ទីវប្បធម៌មួយដែលជាទីកន្លែងទេសចរណ៍ថ្មីមួយនៅលើភ្នំព្រះរាជទ្រព្យ ឬភ្នំអដ្ឋរស្ស និងជាទីកន្លែងស្រាវជ្រាវសម្រាប់អ្នកសិក្សាផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×