Monday, November 28, 2022

អ្នកលេង​អ៊ីនធឺណិត​វៀតណាម ផ្ទុះ​ការងឿងឆ្ងល់ រឿង​លោកសង្ឃ​១​អង្គ​ជិះ​ម៉ូតូ​ពាសពេញ​ដងផ្លូវ ដោយ​គ្មាន​មួកសុវត្ថិភាព និង​ផ្លាកលេខ បែរជា​ប៉ូលិស​អត់​យក​ភ្នែក​មើល (​វីដេអូ​)

spot_img

​វៀតណាម​៖​អ្នកលេង​អ៊ីនធឺណិត​នៅក្នុង​ប្រទេស​វៀតណាម ឆ្ងល់​ថា​តើ​ប៉ូលិស​ចរាចរណ៍ ហេតុអ្វី​មិន​អើពើ​ហៅ​ឃាត់​ធ្វើការ​ផាកពិន័យ ចំពោះ​សកម្មភាព​មនុស្ស​ដែល​ស្លៀក​សម្លៀកបំពាក់​ជា​ព្រះសង្ឃ បើកបរ​គ្មាន​មួកសុវត្ថិភាព និង​សូម្បី​ម៉ូតូ​ក៏​គ្មាន​ផ្លាកលេខ ប៉ុន្តែ ផ្ទុយទៅវិញ ឡាន​ម៉ូតូ​របស់​ពួកគេ​បែរជា​ត្រូវ​ចាប់​?​។​

​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កំពុង​ផ្ទុះ​ការភ្ញាក់ផ្អើល​ជាខ្លាំង ចំពោះ​សកម្ម​ភាពបុរស​ម្នាក់​ដែល​ស្លៀកពាក់​ជា​ព្រះសង្ឃ​ដែល​កំពុងដំណើរការ​នៅតាម​ដងផ្លូវ​ជាច្រើន​នៅក្នុង​ទីក្រុង​ហាណូយ​។ គេ​ក៏​មិនដឹងថា​តើ​គាត់​ជា​ព្រះសង្ឃ​នៅ​វត្ត​ណា ឬ​ជាម​នុស្ស​សាមញ្ញ​ស្លៀក​សម្លៀកបំពាក់​ជា​ព្រះសង្ឃ​នោះទេ​?

​វា​គ្មាន​តម្លៃ​អ្វីដែល​ត្រូវ​និយាយ​ទេ ប្រសិនបើ​មនុស្ស​នេះ​មិន​បំពាន​ច្បាប់​ចរាចរណ៍​ដោយ​មិន​ពាក់មួក​សុវត្ថិភាព និង​ម៉ូតូ​ក៏​គ្មាន​ផ្លាកលេខ​នោះ​។​

​តាម​ក្រឹត្យ ១០០/២០១៩ អ្នកបើកបរ​ទោចក្រយានយន្ត​ដែល​មិន​ពាក់មួក​សុវត្ថិភាព នឹងត្រូវ​ផាកពិន័យ ២០ ទៅ ៣០ ម៉ឺន​ដុង (​ជាទូទៅ ២៥ ម៉ឺន​ដុង​) ។​

​អនុក្រឹត្យ​លេខ ១០០/២០១៩ ក៏បាន​ចែង​ផងដែរ​ថា វា​ជា​រឿង​ខុសច្បាប់ ក្នុងការ​ប្រើប្រាស់​ឡាន​គ្មាន​ផ្លាកលេខ និង​គ្មាន​ការចុះបញ្ជី ។​

​អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត ម្ចាស់​នឹងត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ពី ៣០ ម៉ឺន ទៅ ៤០ ម៉ឺន​ដុង ពីបទ​បើកបរ​ម៉ូតូ​ដោយ​គ្មាន​ភ្ជាប់​ផ្លាកលេខ ឬ​ការដំឡើង​ផ្លាកលេខ​រថយន្ត​មិន​ត្រឹមត្រូវ​ជាមួយ​លិខិតបញ្ជាក់​ចុះបញ្ជី​យានយន្ត ឬ​ភ្ជាប់​ផ្លាកលេខ​មិន​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​៕​

ប្រែសម្រួល៖ លឹម ហុង (motthegioi.vn)