Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិទ្យាសាស្ត្រ​ចិន​រកឃើញ​វីរុស​កូ​រ៉ូ​ណា នៅក្នុង​ទឹកកាម​របស់​អ្នកជំងឺ​

spot_img

​អ្នកវិទ្យាសាស្ត្រ​របស់​ចិន​បាន​រកឃើញ​វត្តមាន​របស់​វីរុស​កូ​រ៉ូ​ណា នៅក្នុង​ទឹកកាម​របស់​បុរស​អ្នកជំងឺ ប៉ុន្តែ​គេ​ត្រូវធ្វើ​ការស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​កំណត់ថា​តើ​វីរុស​នោះ​អាច​ឆ្លង​តាមរយៈ​ការរួម​ភេទ​ឬ​យ៉ាងណា​។​

​ការរកឃើញ​ពី​ការសិក្សា​លើ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ចិន​នេះ ត្រូវបាន​គេ​ចុះផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅក្នុង​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ JAMA​។​

​វីរុស COVID-19 ឆ្លង​តាមរយៈ​ទឹកមាត់​នៅ​ផ្លូវដង្ហើម ឬ​ការប៉ះពាល់ ហើយ​វីរុស​នោះ​ក៏​ត្រូវបាន​គេ​រកឃើញ​មាន​វត្តមាន​ក្នុង​លាមក ទឹកមាត់ និង​ទឹកនោម​ផងដែរ​។​

​អ្នកស្រាវជ្រាវ​នៅ​មន្ទីរពេទ្យ Shangqiu ស្ថិតក្នុង​ខេត្ត Henan បានធ្វើការ​សិក្សា​ដើម្បី​កំណត់ថា​តើ​វីរុស​នោះ​មាន​វត្តមាន​នៅក្នុង​ទឹកកាម​ឬ​យ៉ាងណា​។​

​ពួកគេ​បានធ្វើ​តេស្ត​លើទឹក​កាម​របស់​អ្នកជំងឺ​ចំនួន ៣៨​នាក់ ដែលមាន​អាយុ​ពី ១៥ ទៅ​ជាង ៥០​ឆ្នាំ​។​

​ហ្សែ​ន​នៃ​វីរុស​កូ​រ៉ូ​ណា ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ទឹកកាម​របស់​អ្នកជំងឺ ៦​នាក់ ដែល​អ្នកជំងឺ ៤​នាក់​ស្ថិតក្នុង​ដំណាក់កាល​ឆ្លង​ធ្ងន់ធ្ងរ និង ២​នាក់​ទៀត​ស្ថិតក្នុង​ដំណាក់កាល​ជាសះស្បើយ​។​

​អ្នកវិទ្យាសាស្ត្រ​បាន​កត់សម្គាល់ថា ការសិក្សា​នៅមានកំរិត​ដោយសារតែ​ធ្វើតេស្ត​លើ​សំណាក​តិចតួច ដូច្នេះ​គេ​ត្រូវ​ការសិក្សា​បន្ថែមទៀត​ដើម្បី​កំណត់​វា​ថា​តើ វា​អាច​ឆ្លងតាម​ការរួម​ភេទ​ឬ​យ៉ាងណា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×