Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹង​ការអនុវត្ត​អនុស្សរណ​:​បញ្ជូន និង​គ្រប់គ្រង ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី , កម្ពុជា​បាន​បញ្ជូន​ទៅ​ធ្វើការ​នៅ ម៉ាឡេស៊ី ចំនួន ៤៦៥៤១​នាក់

spot_img

ភ្នំពេញ​៖ កម្ពុជា – ម៉ាឡេស៊ី បានរួម​គ្នា​ពង្រឹង ការអនុវត្ត អនុស្សរណ​:​នៃ​ការយោគយល់​គ្នា​ស្ដីពី​ការជ្រើសរើស បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ព្រឹក​ថ្ងៃ​អង្គារ៍​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៨ ក្រោម​វត្តមាន លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង លោក Dato’ Sri Richard Riot AnakJaem រដ្ឋមន្ត្រីក្រសួង​ធនធានមនុស្ស នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​សណ្ឋាគារ​សូហ្វីតែ​ល​។​

​លោក​រដ្ឋមន្ត្រី​បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ថ្លែងអំណរគុណ​ចំពោះ​គណៈប្រតិភូ​ម៉ាឡេស៊ី​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា និង​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៣​ស្តីពី​ការអនុវត្ត​នៃ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ក្នុង​ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃនេះ​។​

​លោក​បញ្ជាក់ថា ការបញ្ជូន​ពលក​រ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី បាន​ចាប់​ដំណើរការ​តាំងពី​ឆ្នាំ​១៩៩៨ នៅក្រោយពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួលបាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី ក្នុង​ខែ​តុលា ឆ្នាំ​១៩៩៦​។ ចាប់ពីពេលនោះ​មក ចំនួន​ពលករ​ដែល​បាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី បាន​កើនឡើង​ជា​បន្តបន្ទាប់​។ ពលករ ដែល​បាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​ប្រទេស ម៉ាឡេស៊ី មាន​ចំនួន​សរុប ៤៦៥៤១​នាក់ (​ស្រី ៤០០៨៤​នាក់​) ក្នុងនោះ ពលករ​ការងារ​ផ្ទះ​មាន​ចំនួន ៣៣៧០៧​នាក់ ស្រី​ទាំងអស់​។​

​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្ត​ថា ការខិតខំ​របស់​ប្រទេស​បញ្ជូន​តែ​ម្ខាង មិន​អាច​ធានាបាន​នូវ​ការការពារ និង​ការលើកកម្ពស់​សិទ្ធិ​រប​ស់ព​លករ​ទេ​សន្ត​ប្រវេសន៍​បានឡើយ បើ​មិន​មាន​កិច្ចសហការ​ល្អ និង​ការគាំទ្រ​របស់​ប្រទេស​ទទួល​ទេ​នោះ​។ ចំពោះ​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា ទទួលស្គាល់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ល្អប្រសើរ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ក្នុង​ការដោះស្រាយ​រាល់​បញ្ហា​ដែល​បាន​ជួបប្រទះ​នា​ពេលកន្លងមក​។​

​លោក​លើកឡើង​ទៀត​ថា ពិភពលោក ក៏​ដូចជា​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​មាន​ការគាំទ្រ និង​ទទួលស្គាល់​ថា ការធ្វើ​ទេសន្តរប្រវេសន៍​ការងារ ពិតជា​បាន​ចូលរួម​យ៉ាង​សំខាន់​ក្នុង​កិច្ច​អភិវឌ្ឍន៍​គ្រួសារ សហគមន៍ និង​សេដ្ឋកិច្ច​សង្គម​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​។ ក្នុង​ទស្សនៈ បែបនេះ រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ក្នុង​ការធ្វើ​ទេសន្តរប្រវេសន៍​ការងារ​ដោយ​ស្របច្បាប់​។ សម្រាប់​ការងារ​នេះ កម្ពុជា​មាន​ការប្តេជ្ញាចិត្ត​ថា សិទ្ធិ​របស់​ពលករ​នឹង​ត្រូវបាន​ការពារ​យ៉ាង​ល្អ ដោយ​ក្របខណ្ឌ​ច្បាប់​ដ៏​រឹងមាំ ក្នុង​វដ្ត​នៃ​ទេសន្តរប្រវេសន៍​។​

​ទោះជា​យ៉ាងណា​លោក​សង្ឃឹមថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​រួចមក ពិត​ជា​ឧបករណ៍​ដ៏​ប្រសើរ​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងឡាយ​នោះ​។ ដោយ​មាន​ការប្តេជ្ញាចិត្ត​យ៉ាង​ខ្ពស់​របស់​ប្រទេស​ទាំង​ពីរ សិទ្ធិ​ពលករ​កម្ពុជា​នៅ​ប្រទេស​ម៉ាឡេស៊ី ពិតជា​នឹង​ត្រូវ​ទទួលបាន​ការការពា​រ និង​ការលើកកម្ពស់​ដ៏​ល្អ​ប្រសើរ​។ ជា​លទ្ធផល ទេសន្តរប្រវេសន៍​ការងារ​នឹង​ជួយ​លើកកម្ពស់​កិច្ចអភិវឌ្ឍន៍ តាមរយៈ​ការបង្កើត​សហគ្រាស​ថ្មីៗ និង​ការពង្រឹង​ចំណងទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ តាមរយៈ​ការផ្ទេរ​បច្ចេកវិទ្យា ជំនាញ និង​ធនធាន​ផ្សេងៗ​ទៀត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×