ប៉ោយប៉ែត ៖ ក្រសួងធនធានទឹកនិងឧតុនិយមអះអាងថា ទឹកជំនន់ដែលហូរធ្លាក់មកពីប្រទេសថៃ និងស្រុកម៉ាឡៃ បាននិងកំពុងហូរចាក់ចូលទៅក្នុងអាងអូរខៃដន ស្ថិតក្នុងក្រុងប៉ោយប៉ែត ធ្វើឲ្យទឹកក្នុងអាងហក់ឡើងដល់កំពស់ ៤,៦៨ម៉ែត្រ នាវេលាម៉ោងប្រមាណ ១០ យប់ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០១៧ នេះ (កំរិតប្រកាសឲ្យប្រុងប្រយ័ត្ន ៤,៦០ ម៉ែត្រ) ។ សូមបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរ និងក្នុងអាងទឹកអូរខៃដន បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕ដោយ ៖នាថ