ជំនួយការផ្ទាល់របស់អ្នកស្រី Ivanka Trump ដែលជាកូនស្រីបង្កើតរបស់លោក ដូណាល់ ត្រាំ បានឆ្លងវីរុសកូរ៉ូណា។ នេះបើតាមប្រភពថ្លែងប្រាប់សារព័ត៌មាន CNN។
ជំនួយការនោះ ដែលធ្វើការផ្ទាល់សម្រាប់កូនស្រីលោក ដូណាល់ ត្រាំ មិនបាននៅជិតអ្នកស្រី Ivanka Trump ជាច្រើនសប្តាហ៍មកហើយ។
នាងបានធ្វើការងារពីចំងាយប្រហែលរយៈពេល ២ខែមក ហើយនឹងត្រូវបានគេធ្វើតេស្តរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា។
នាងមិនមានបង្ហាញរោគសញ្ញាទេ។ ចំណែកអ្នកស្រី Ivanka Trump និងស្វាមីរបស់គាត់ លោក Jared Kushner បានធ្វើតេស្ត ប៉ុន្តែលទ្ធផលអវិជ្ជមានកាលពីថ្ងៃសុក្រម្សិលមិញនេះ។
ប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN