Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាងរថយន្តរដ្ឋ​ ផ្លាកលេខ​ 13.2 .0867 បើកមិនប្រណីដៃ បុក​រះរថយន្ត​ក្រឡុក​ស៊ីម៉ងត៍ និង​​ម៉ូតូ​៦​គ្រឿង បណ្តាលឱ្យ​កម្មករ​រោងចក្រ របួស​៨​នាក់​ដេក​ពេញ​ថ្នល់​ ហើយរត់បាត់

spot_img

​ស្វាយរៀង​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង ដោយ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ បុក​ជាមួយ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ បែក​កង់​រ៉េ​ចង្កូត​បុក​រះ​ម៉ូតូ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​កម្មករ កម្មការិនី​៨​នាក់​រងរបួស និង​ម៉ូតូ​៦​គ្រឿង​រង​ការខូចខាត​។ ចំណែក​អ្នកបើករថយន្ត បាន​រត់​គេចខ្លួនបាត់​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាមគ្គី សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​តាម​ប្រភព​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​ពេលមុន​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង ពាក់​ស្លាក​លេខ​រដ្ឋ 13.2 .0867 ក្នុងទិសដៅ​ពី​លិច​មក​កើត លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ មាន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ បើក​បញ្ច្រាស​គ្នា ក៏​បុក​យ៉ាង​ពេញទំហឹង បណ្ដាលអោយ​រថយន្ត ពាក់​ផ្លាកលេខ​រដ្ឋ​បែក​កង់ រួច​ក៏​រេ​ចង្កូត​បុក​រះ​ម៉ូតូ របស់​កម្មករ​ក្មការិនី​៦​គ្រឿង កំពុង​ជិះ​តាមផ្លូវ បណ្ដាល​ដួល​រដូករណែល​ពេញ​ផ្លូវ ។ សមត្ថកិច្ច​នគរបាល​ក្រុង​បាវិត បានមក​ដល់​ចុះ​វាស់វែង និង​អូស​យក​រថយន្ត​និង​ម៉ូតូ​៦​គ្រឿង មក​រក្សាទុក ដើម្បី​ដោះស្រាយ​ពេល​ក្រោយ​។​

​បើតាម​សមត្ថកិច្ច​នគរបាល​ក្រុង​បាវិត បានឱ្យដឹងថា ម្ចាស់​រថយន្ត​ពាក់​ផ្លាកលេខ​រដ្ឋ​បង្កហេតុ​ក្រោយពី​ឃើញ សភាពការណ៍​មិន​ស្រួល​បើកទ្វារ រថយន្ត​រត់គេចខ្លួន​ភ្លាមៗ​។ ចំណែក​កម្មករ​កម្មការិនី​៨​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ត្រូវបាន​បញ្ជូនមក​ស​ង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ជី​ភូ ក្រុង​បាវិត​៕​ដោយ​៖​កូ​ឡាប​

spot_img
×