Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន​! ខ្សែកាប​បង់បាញ់​បង្គោល​ភ្លើង បាន​ឆក់​សម្លាប់​បុរស​ម្នាក់ រួមទាំង​គោមួយ​ក្បាល​ឆេះ​ដាច់​ជា​ពីរ

spot_img

អាមេរិក​៖ ភ្នាក់ងារ​នៃ​ប៉ូលិស​ស៊ីវិល (PNC) បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ អំពី​ការស្លាប់​របស់​អ្នក​ឃ្វាលគោ​ម្នាក់ ដែល​បាន​ស្លាប់​រួមជាមួយ​នឹង​គោ​ញី​១​ក្បាល យ៉ាង​អាណោចអាធ័ម​ជាទីបំផុត បន្ទាប់ពី​គាត់​បាន​ទៅ​ប៉ះ​នឹង​ខ្សែ​បង់បាញ់​បង្គោល​ភ្លើង ដែលមាន​តង់ស្យង់​ខ្ពស់ នៅ​លើដី​មួយកន្លែង​ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់ Texistepeque ក្នុង​ទីក្រុង Santa Ana រដ្ឋ California​។​

​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ បាន​ឲ្យ​ដឹងថា សាកសព​បុរស​នោះ​ត្រូវបាន​ឆេះ និង​ដាច់​ជា​បំណែក រួមជាមួយ​គោ​ញី​មួយ​ក្បាល​ផងដែរ​។​

​យោងតាម​របាយការណ៍​របស់​ប៉ូលិស បាន​ឲ្យ​ដឹង​ទៀតថា បុរស​ដែល​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ ត្រូវបាន​ជឿថា​បាន​ទៅជិត​ខ្សែ​កា​ប្តិ៍​ដែល​នៅលើ​ដី ខណៈពេល​គាត់​កំពុង​ឲ្យ​គោ​ស៊ី​ស្មៅ​នៅក្បែរនោះ​។​

​រូបភាព​គួរឱ្យ​រន្ធ​ត់នៃ​ហេតុការណ៍​នេះ បានចាប់ផ្តើម​សាយភាយ​នៅលើ​បណ្តាញ​សង្គម ដោយ​បង្ហាញ​ឲ្យ​ពីស​កម្ម​ភាពចុះ​ត្រួតពិនិត្យ របស់​មន្ត្រី​មូលដ្ឋាន ទៅលើ​ជនរងគ្រោះ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ escenariosv)​

spot_img
×