Tuesday, January 31, 2023

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ នឹង​ស៊ើបអង្កេត​លើ​មន្ត្រី និង​ពលរដ្ឋ ពាក់ព័ន្ធ​ដោយឡែក​ម្នាក់ៗ ជុំវិញ​រឿងអាស្រូវ អភិបាលស្រុក​ភ្នំស្រុក លក់​ដី​រដ្ឋ នៅ​អាង​ត្រពាំងថ្ម​

spot_img

​បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ នឹង​បើក​ការស៊ើបអង្កេត​លើ​មន្ត្រី និង​ពលរដ្ឋ​ពាក់ព័ន្ធ ដោយឡែក​ម្នាក់ៗ ជុំវិញ​រឿងអាស្រូវ​អភិបាលស្រុក​ភ្នំស្រុក លក់​ដី​រដ្ឋ​នៅ​អាង​ត្រពាំងថ្ម ។ នេះ​បើតាម​ប្រភពព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹង នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០ ។​

​ឯកឧត្តម​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ផ្នែក​រដ្ឋបាល​ចេញ​លិខិត​កោះអញ្ជើញ មន្ត្រី​ជា​អភិបាលរង​ស្រុក ប្រធាន​ភូមិបាល មន្ត្រី​ពាក់ព័ន្ធ​នៅ​ស្រុក មេឃុំ មេភូមិ ឈ្មួញ ពលរដ្ឋ​មួយចំនួន ដើម្បី​ចូលខ្លួន​បំភ្លឺ​ករណី​ទីតាំង​ដី​ទុក សម្រាប់ធ្វើ​ប៉ុស្តិ៍​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ របស់​កងកម្លាំង​ទាំង​៣ (​នគរបាល កងរាជអាវុធហត្ថ និង​ផ្នែក​សឹក​រង​ស្រុក​) និង​ដី​របស់​ពលរដ្ឋ​នៅ​សងខាង​ផ្លូវ ឡើង​អាង​ទំនប់​អាង​ត្រពាំងថ្ម ស្ថិតនៅ​ភូមិ​ត្រពាំងថ្ម​កណ្តាល ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ការបំភ្លឺ​នឹងធ្វើ​នៅ​សាលាខេត្ត​ដាច់ដោយឡែក​ពីគ្នា នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ ខាងមុខ ។ ការកោះហៅ​នេះ បន្ទាប់ពី​លោក​អភិបាលខេត្ត បាន​ដឹកនាំ​ប្រជុំ​ដោះស្រាយ​បាតុភាព នៃ​ការផ្ទុះ​រឿងអាស្រូវ ដោយ​ចោទប្រកាន់ថា លោក យឹម សំណាង អភិបាលស្រុក​ភ្នំស្រុក បាន​ឃុបឃិត​គ្នា​លក់​ដី​រដ្ឋ​នៅ​អាង​ត្រពាំងថ្ម ក្នុងអំឡុង​ខែមីនា និង​ខែមេសា ឆ្នាំ​២០២០ កន្លងមក ។​

​សូម​រំលឹកថា ៖ កន្លងមក រដ្ឋបាលខេត្ត​បាន​បញ្ជូន​មន្ត្រី​២​ក្រុម​ទីទៃ​ពីគ្នា ចុះ​ស្រាវជ្រាវ​ពាក្យបណ្តឹង របស់​កងកម្លាំង​ទាំង​៣ (​នគរបាល​ស្រុក កងរាជអាវុធហត្ថ​ស្រុក និង​ផ្នែក​សឹក​រង​ស្រុក​ភ្នំស្រុក​) ដែល​អធិការ ,​មេបញ្ជាការ នៃ​អង្គភាព​នីមួយៗ បាន​ប្តឹង​មក​ថ្នាក់​ខេត្ត​ពី​ករណី ដែល​ចោទថា លោក យឹម សំណាង អភិបាលស្រុក​ភ្នំស្រុក និង​អភិបាលរង មន្ត្រី​ចំណុះ​ស្រុក មេឃុំ មេភូមិ​និង​ពលរដ្ឋ​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ឆ្ពិន​ភ្នែក​លក់​ដី​រដ្ឋ​របស់​អង្គភាព​ខាងលើ​។ បន្ថែម​លើ​នោះ ការ​បែកធ្លាយ​ដល់​ការលក់ ឬ​ធ្វើ​របូត​បាត់​ដី​រដ្ឋ នៃ​សារពើភ័ណ្ឌ​របស់​អាជ្ញាធ​រ​ដែនដី និង​របស់​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុនិយម​ឲ្យ​ទៅជា​កម្មសិទ្ធិ​បុគ្គល​ឯកជន​នៅ​ម្តុំ​នោះ ឲ្យ​ទៅ​បុគ្គល​ឯកជន​ជាច្រើន​នាក់​។ ប៉ុន្តែ​ដោយសារ​ថា របាយការណ៍​មន្ត្រី​សាលាខេត្ត​ទាំង​២​ក្រុម​នោះ​មិន​ដូចគ្នា គឺ​របាយការណ៍​ខាង​ក្រុម​លោក ណង វុទ្ធី នាយករង​រដ្ឋបាលខេត្ត​ថា ដី​រដ្ឋ​វា​ពិតជា​ត្រូវគេ ហ៊ាន​ធ្វើឯកសារ​ដើម្បី​យកទៅលក់​ឲ្យ​ឯកជន​មែន​។ ផ្ទុយទៅវិញ របាយការណ៍​របស់​ក្រុម​លោក នូ យ៉​ត ប្រធានការិយាល័យ​គ្រប់​គ្រង់​សារពើភ័ណ្ឌ​រដ្ឋ​សាលាខេត្ត ៖ ថា​ដី​រដ្ឋ​ទាំងនោះ​បានក្លាយ​ទៅជា​ដីឯកជន ទៅហើយ (​អង្ករ​ក្លាយជា​បាយ )​។ ហេតុនេះហើយ​ទើប​ឯកឧត្តម​អភិបាលខេត្ត ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ស៊ើបអង្កេត​ជាថ្មី​ម្តងទៀត មុននឹង​រដ្ឋបាល​សម្រេច ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត​បញ្ជា​ឲ្យ​ទប់ស្កាត់​ចាក់ដី​, ហាម​បញ្ជាក់​ទិញ​លក់ ផ្ទេរ និង​សាងសង់​សំណង់​គ្រប់​ប្រភេទ​នៅលើ​ដី​រដ្ឋ នៅ​សងខាង​ផ្លូវ ឡើងទៅ​អាង​ត្រពាំងថ្ម​នោះដែរ ។​

​ក្រោយ​បែកធ្លាយ​រឿងអាស្រូវ​នេះ​ទៅហើយ ក៏​លោក​អភិបាលស្រុក​ភ្នំស្រុក និង​មន្ត្រី​នៅបាន​ឃុបឃិត​ឲ្យ​គេ​ចាក់ដី​លុបបំបាត់​ភស្តុតាង លើដី​ដែល​កងកម្លាំង​ទាំង​៣ កំពុង​ប្តឹងផ្តល់ និង​ចាក់​លើដី​រដ្ឋ​ដែល​លក់​ឲ្យ​ឯកជន​ផ្សេងទៀត ។​

​លិខិត​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ លេខ​២៦៦/ ២០​សជណ ចុះ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០ ចុះហត្ថលេខា​ដោយ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បានបង្ហាញ​ឲ្យ​ដឹងថា ៖ បច្ចុប្បន្ន​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​ពិនិត្យឃើញថា មានការ​ចាក់​បំពេញ​អាចម៍ដី និង​សាងសង់​សំណង់​លើ​ទីតាំង​ដី​រដ្ឋ នៅ​សងខាង​ផ្លូវ​ឡើងទៅ​អាង​ត្រពាំងថ្ម ស្ថិតនៅ​ភូមិ​ត្រពាំងថ្ម​ខាងជើង ភូមិ​ត្រពាំងថ្ម​ខាងត្បូង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ។ ពាក់ព័ន្ធ​ករណីនេះ រដ្ឋបាលខេត្ត​ស្នើ​លោក​អភិបាលស្រុក​ភ្នំស្រុក ចាត់វិធានការ​ទប់ស្កាត់​ការចាក់​បំពេញ​អាចម៍ដី ការសាងសង់​សំណង់​គ្រប់​ប្រភេទ ដោយ​គ្មាន​លិខិតអនុញ្ញាត ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ហាម​បញ្ជាក់​ទទួលស្គាល់​រាល់​ការទិញ លក់ដូរ ផ្ទេរសិទ្ធិ​គ្រប់​ប្រភេទ​លើ​ទីតាំង​ដី​រដ្ឋ នៅ​សងខាង​ផ្លូវ​ឡើងទៅ​អាង​ត្រពាំងថ្ម ។​

​សូម​រំលឹក​ដែរ​ថា កន្លងមក ដល់​ថ្ងៃនេះ នៅតែមាន​ករណី​ដូចដែល​ខេត្ត បាន​ហាម​ដូចខាងលើ ដែល​មើលទៅ​លោក​អភិបាលស្រុក​ភ្នំស្រុក និង​រដ្ឋបាល​ស្រុក​នេះ មិន​ត្រឹមតែ​មិន​ទទួលស្គាល់​កំហុស​របស់​ខ្លួន ដែល​ប្រើ​ល្បិចកល​ជា​ក្រុម​បន្លំ​លក់​ដី​រដ្ឋ របស់​អាជ្ញាធរ​ដែនដី និង​ដី​រដ្ឋ​នៃ​ក្រសួង​ធនធានទឹក ទៅ​ឲ្យ​ឯកជន​ប៉ុណ្ណោះ​ទេ ។ ប៉ុន្តែ​នៅ​ថែមទាំង​ធ្វើជា​ខ្នងបង្អែក ឲ្យ​អ្នក​ឃុបឃិត​ក្នុង​រត់ការ​ធ្វើ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​លើ​អចលនវត្ថុ (​ប្លង់រឹង​) និង​ឲ្យ​មាន​ចលនា​ចាក់ដី​បំពេញ​លើ​បឹង​ត្រាវ បឹង​កំប្លោក បឹង​ឈូក​ជា​ដី​រដ្ឋ​នៅ​ទីតាំង​ខាងលើ​ថែមទៀត​។ សកម្មភាព​ខុសច្បាប់​ខាងលើ បាន​ផុលផុស​ខ្លាំង​នៅក្នុង​ទូទាំង​ខេត្ត និង​ប្រទេស​បាន​ជាប់ដៃ​បាននិងកំពុង​ធ្វើ​យុទ្ធនាការ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីត​១៩​។ សូម​រំលឹក​ដែរ​ថា ដី​រដ្ឋ​៣​ទីតាំង​នៅជាប់​អាង​ត្រពាំងថ្ម ដែល​ត្រូវបាន​លោក យឹម សំណាង អភិបាលស្រុក​ភ្នំស្រុក និង​មន្ត្រី ព្រមទាំង​ឈ្មួញ រត់ការ​ឃុបឃិត​គ្នា​លក់ ផ្ទេរ ដោះដូរ​មាន​៣ ៖ ប្រភេទ​ទី​១ ដី​នោះ​ស្ថិត​នៅជាប់​ខាងត្បូង​ផ្លូវ​ចូល​អាង​ត្រពាំងថ្ម និង​ក៏​ជាប់​នឹង​រោង ខ្ចូ​សលក់​អាហារ​រមណីយដ្ឋាន​អាង​ត្រពាំងថ្ម ហើយ​ត្រូវបាន​ចែកជា​របប​អង្គភាព​រដ្ឋ​៣​ស្ថាប័ន ( នគរបាល អាវុធហត្ថ និង​យោធា​) មាន​ទំហំ​ទទឹង​៣៦​ម៉ែត្រ បណ្តា​យ​ជិត​១០០​ម៉ែត​ត្រ ឬ​ប្រមាណ​៥.៥៧៣​ម៉ែត្រក្រឡា​។ លក់​ក្នុងតម្លៃ​១​ម៉ែត្រ ដើរ​គុណ​ជម្រៅ​១០០​ម៉ែត្រ តម្លៃ​៣.៥០០​ទៅ​៤.០០០​ដុល្លារ ។ ទី​២ -​ដី​ជាប់​-​ក ខាងកើត​នៃ​ស្ពាន​ទី​១​ទំនប់​អាង​ត្រពាំងថ្ម ដែល​ដោះដូរ​ឲ្យ​ឯកជន​ធ្វើ​ហាង​អាហារ​យីហោ យៀ​ត និមល ទំហំ​ជាង​៣០​ម៉ែត្រ​គុណ​៥០​ម៉ែត្រ ។ និង​ទី​៣ ក៏មាន​ការផ្ទេរកម្មសិទ្ធិ​ដីធ្លី ពី​ក្នុងនោះ​២​កន្លែង​ទៀត ក៏​ត្រូវបាន​ផ្ទេរកម្មសិទ្ធិ​ផងដែរ ។ គឺ​ដី​របស់​ឈ្មោះ សា​វ៉ង់ យាយ​ថឺ​ង ១​កន្លែង​ដែល​កំពុង​ចាក់ដី និង​ដី​របស់​ឈ្មោះ រតន៍ ដែល​កំពុង​សាងសង់​ហាង​កាហ្វេ​កុងតឺន័រ ។ ដី​១​កន្លែងៗ មាន​ទំហំ​ទទឹង​ជាង​៣០​ម៉ែត្រ បណ្តោយ​ជាង​១០០​ម៉ែត្រ ។​

​ចំពោះ​ដី​ទីតាំង​ទី​១ ខាងលើ បើ​យោង​លិខិត​រដ្ឋបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា ៖ កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ ក្រុមការងារ​ស្រុក​ដែល រួមមាន​លោក សុក រឹទ្ធី អភិបាលរង​ស្រុក លោក តាំង ផាន ប្រធាន​ភូមិបាល​ស្រុក លោក​ឃុ​ត ឃួន មេឃុំ​ប៉ោយចារ និង​មន្ត្រី​អាជ្ញាធរ និង​ជំនាញ​បាន​ចុះ​អង្កេត​វាស់វែង​ដី​លំនៅឋាន របស់​ឈ្មោះ ស៊ិ​ប ប៊ុន​ធូ អាយុ​៥២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឃាង ឆៃ អាយុ​៤៦​ឆ្នាំ លំនៅ​ភូមិ​-​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។ គឺ​ផ្ទេរកម្មសិទ្ធិ​កាន់កាប់​ដី​លំនៅដ្ឋាន ពី​ឈ្មោះ តោ ប៊ុន​ហ៊ាន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ និង​ឈ្មោះ ផាំង កែវ​ឡៃ អាយុ​៦៤​ឆ្នាំ ជា​ប្រពន្ធ​នៅ​ភូមិ​ត្រពាំងថ្ម​ខាងត្បូង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក​នោះ ។ អំពី​ការផ្ទេរកម្មសិទ្ធិ​នេះ មន្ត្រី​នៃ​អង្គភាព​ខាងលើ ក៏​ដូច​ពលរដ្ឋ​បាន​បញ្ជាក់ថា ៖ នេះ​ជា​ដី​រដ្ឋ មិនមែន​ដី​របស់​ពលរដ្ឋ​ឈ្មោះ តោ ប៊ុន​ហ៊ាន និង​ប្រពន្ធ​ឈ្មោះ ផាំង កែវ​ឡៃ ទៀត​ទេ ។

សូមបញ្ជាក់ថា តាមរយៈ​លិខិត​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០ ឯកឧត្តម​លឹម គានហោ ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​នេះ បាន​ជម្រាបជូន​ដល់​អភិបាល​រាជធានី​ខេត្ត ឲ្យ​ជួយ​ទប់ស្កាត់​ការរំលោភ ចាក់ដី​លុប​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ​។​

​បើតាម​ឯកឧត្តម​រដ្ឋមន្ត្រី យោងតាម​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានការ​រីកចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បានធ្វើ​ឲ្យ​មាន​កំណើន​នៃ​ការសាងសង់​គួរ​ឲ្យ​កត់សម្គាល់​។ ទន្ទឹមនឹង​ការរីកចម្រើន​នេះ យើង​ក៏​សង្កេតឃើញ​មាន​សកម្មភាព​អវិជ្ជមាន​មួយចំនួន ដូចជា​ការរំលោភ​ចាក់ដី​លុប​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ដែលជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។​

​ផ្តើមចេញពី​សកម្មភាព​ខាងលើនេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម មានការ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​បញ្ហា​ដែល​អាច​កើត​ឡើងដល់​លទ្ធភាព​នៃ​ការរំដោះ​ទឹក និង​បង្ក​ជា​គ្រោះមហន្តរាយ​ទឹកជំនន់ ដោយសារ​ចំណី​មាត់ច្រាំង​ទន្លេ ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ឬ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​មួយចំនួន​ត្រូវបាន​រំលោភ​ចាក់ដី​លុប និង​ការសាងសង់​បិទផ្លូវ​ទឹក នានា ដោយ​ពុំ​ស្របតាម​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​។​

​ចំពោះ​ករណី​ខាងលើនេះ ឯកឧត្តម​រដ្ឋមន្ត្រី សូម​ឯកឧត្តម លោកជំទាវ អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត មាន​វិធានការ​សមស្រប​ដើម្បី​ជួយ​ទប់ស្កាត់​ការរំលោភ និង​ចាក់ដី​លុប​៕​ដោយ​៖​កូ​ឡាប​