Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

spot_img

​ស្ទឹងត្រែង​៖​ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​រក្សាទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀ​ខុសច្បាប់ ។

​ករណី​ខាងលើនេះ សមត្ថកិច្ច​បញ្ជាក់ថា​បាន​ឃាត់ខ្លួន​ជនសង្ស័យ នៅ​ទី​តាំងពីរ​ផ្សេងគ្នា ។ ម្នាក់​ឃាត់ខ្លួន​នៅ​ស្រុក​សៀម​ប៉ាង និង​ម្នាក់ទៀត​ឃាត់ខ្លួន នៅក្នុង​ក្រុង​ស្ទឹងត្រែង ក្នុង​ថ្ងៃ​បន្តបន្ទាប់​គឺ​ថ្ងៃទី​៩​និង​ទី​១០​ខែឧសភា ឆ្នាំ​២០២០​នេះ ។​

សមត្ថកិច្ច​ការិយាល័យ ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង បាន​បង្ក្រាប​ករណី​ជួញដូរ និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​ញ៉ា​ង​ស៊ុម ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ។

​ជាមួយ​នោះ​សមត្ថកិច្ច ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម្សៅ​ថ្លា​ពណ៌​ស​(Ice) ចំនួន​៦​កញ្ចប់​តូច មាន​ទម្ងន់​ស្មើ​និង​១,៧៤​ក្រាម និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ បាង សុគា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ញ៉ាំង​ស៊ុម ឃុំ​សេកុង ស្រុក​សៀម​ប៉ាង នៅវេលា​ម៉ោង​១​និង​៥​នាទី​រសៀល ថ្ងៃទី​៩ ខែ​ឧ​
​សភា ឆ្នាំ​២០២០ ។ ក្រោយ​សាកសួរ​ជនសង្ស័យ​ឈ្មោះ បាង សុគា មាន​ពាក់ព័ន្ធ​ម្នាក់ទៀត​គឺ​នៅ​ព្រឹក​ថ្ងៃទី​១០​ឧសភា​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​បន្ត​ទៅធ្វើ​ការឆែកឆេ​រ លំនៅដ្ឋាន​ឈ្មោះ សុខ ជីវិន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​លក់ដូរ ស្ថិតនៅ​ក្នុងភូមិ​ហាង​ខូ​បាន សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ។ សមត្ថកិច្ច​រកឃើញ​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(Ice)​បាន​ចំនួន​២​កញ្ចប់​ទៀត​មាន​ទម្ងន់​ស្មើ​នឹង​៣,៦៧​ក្រាម​​។ សមត្ថកិច្ច​ក៏​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន ឈ្មោះ សុខ ជីវិន នេះ​បន្ថែមទៀត​តែម្តង ។​

​សមត្ថកិច្ច នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ជនសង្ស័យ ឈ្មោះ សុខ ជីវិន គឺជា​មុខសញ្ញា​ចាស់ ដែល​សមត្ថកិច្ច​បានធ្វើ​ការឡោមព័ទ្ធ​ចំនួន​៣​លើក​មកហើយ តែ​សមត្ថកិច្ច​មិនអាច​បង្ក្រាប​បានឡើយ ដោយ​ជនល្មើស​បាន​
​ប្រើ​ដ្រូ​ន​សម្រាប់​ឃ្លាំមើល​ពី​សកម្មភាព​រប​ស់​សមត្ថកិច្ច​។ ហេតុនេះហើយ​ទើប​សមត្ថកិច្ច​មិនអាច​បំបែក​ករណី​បាន រហូតមក​
​ដល់ពេលនេះ ដោយ​ផ្អែកលើ​ចម្លើយសារភាព​ពី​គូកន រួមផ្សំ​និង​វត្ថុតាង​បទល្មើស​ជាក់ស្តែង​ផង​នោះ ទើប​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង ។​

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់ រួម​និង​វត្ថុតាង​បទល្មើស​គ្រឿងញៀន​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំ​ឯកសារ ដើម្បី​ត្រៀម​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលា ដំបូង​ខេត្ត ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕​ដោយ​៖​សុខុម​


spot_img
×