Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​តៃវ៉ាន់ ប្តេជ្ញា​ការពារ​តៃវ៉ាន់ និង​មិន​ឱនក្បាល​ចំពោះ​ការដាក់​សម្ពាធ​

ប្រធានាធិបតី​កោះ​តៃវ៉ាន់ សៃ អ៊ីង​វិ​ន (Tsai Ing-wen) ប្តេជ្ញា​ថា​នឹង​ការ​សិទ្ធិសេរីភាព និង​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់​។​​ថ្លែង​នៅក្នុង​ទិវា​ជាតិ​នៅ​ថ្ងៃ អង្គារ (​ទី ១០ ខែតុលា​) នេះ​អ្នកស្រី Tsai Ing-wen បាន​និយាយថា តៃវ៉ាន់​មិន​ឱនលំទោន​ចំពោះ​ការដាក់​សម្ពាធ​ឡើយ​។​

​បញ្ហា​ទំនាក់ទំនង​រវាង កោះ​តៃវ៉ាន់ និង​ប្រទេស​ចិន បាន​ចុះ​ត្រជាក់​គួរ​ឲ្យ​កត់សំគាល់ ចាប់តាំងពី​អ្នកស្រី​ចូលកាន់​តំណែង​មក ដោយ​ប្រទេស​ចិន​បាន​កាត់ផ្តាច់​បណ្តាញ​ផ្លូវការ​របស់ខ្លួន​ក្នុង​ការដាក់​សម្ពាធ​លើ​អ្នកស្រី និង​គណបក្ស​របស់​អ្នកស្រី​ឲ្យ​ទទួលស្គាល់​គោលនយោបាយ​ចិន​តែមួយ​។​

​សូម​រំលឹក​ផងដែរ​ថា ប្រទេស​ចិន​នៅតែ​ចាត់ទុក​កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ខេត្ត​របស់ខ្លួន ហើយ​ចិន​នឹង​យក​វា​ត្រឡប់មកវិញ​នៅ​ថ្ងៃ​ណាមួយ ដោយ​ប្រើ​កំលាំង​ទ័ព​ប្រសិន​ចាំបាច់​៕ សុភ័ក្ត្រ

 

×