Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ឆបោក​លុយ​គេ​ជិត​២​ម៉ឺន​ដុល្លារ ចេញ​មូល​ប្ប​ទា​នប​ត្រ​២​សន្លឹក គ្មាន​សាច់ប្រាក់​ត្រូវ​សមត្ថកិច្ច​ចាប់បញ្ជូន​ទៅ​ឲ្យ​តុលាការ​

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី ១០ ខែឧសភា​ឆ្នាំ​២០២០​នេះ បាន​បញ្ជូន​ខ្លួន​បុរស ម្នាក់​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណីមិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន (​ឆបោក​ប្រាក់​) ។​

​ជនសង្ស័យ​មានឈ្មោះ លី​វ៉ា​ឌី​ណា ភេទ ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ ពាណិជ្ជករ ស្នាក់នៅ​ក្នុង​បុរី​ហ្គ្រេ​ន​ភ្នំពេញ ផ្ទះ​លេខ​១១ ផ្លូវ​សប​ហៅ​រ៍ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​សូមជម្រាបថា ជនសង្ស័យ​ឈ្មោះ លី​វ៉ា​ឌី​ណា បាន​ទំនាកទំនង​ទិញ​ដីខ្សាច់​ពី​ដើមបណ្ដឹង​អស់​ជិត​២​ម៉ឺន​ដុល្លារ​ដោយបាន​ចេញ​មូល​ប្ប​ទា​នប​ត្រ​ចំនួន​២​សន្លឹក​ផ្សេងគ្នា បន្ទាប់មក​ដើមបណ្ដឹង​(​ជនរងគ្រោះ​) បាន​យក​មូល​ប្ប​ទា​នប​ត្រ​ទាំង​២ ​ទៅ​ធនាគារ​ដើម្បី​ដក​ប្រាក់ ស្រាប់តែ​ខាង​ធនាគារ​បាន​ប្រាប់​មកវិញ​ថា មូល​ប្ប​ទា​នប​ត្រ​ទាំង​២ នោះ​គ្មាន​សាច់ប្រាក់​ក្នុង​គណនី​ទេ ។​

​បន្ទាប់មក​ដើមបណ្ដឹង​បាន​ទាក់ទង​ទៅ​ជនសង្ស័យ​ឈ្មោះ លី វ៉ា​ឌី​ណា ​ប៉ុន្ដែ​ជនសង្ស័យ​បានគេច​វេស​និង​បិទ​ទូរស័ព្ទ​មិន​ព្រម​ចេញមក​ដោះស្រាយ​គ្នា ​ទើប​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​ប្ដឹង​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​តាម​នីតិវិធី​តែម្ដង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ លី វ៉ា​ឌី​ណា ត្រូវបាន​នគរបាល​ប​ញ្ជូ​ន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​សូមបញ្ជាក់ថា សំណុំ​រឿងនេះ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ព្រះរាជអាជ្ញារង ហេង ផេង ធ្វើការ​សាកសួរ​តាម​នីតិវិធី ៕​

ដោយ​៖​ហង់​ភក្ត្រា​+សាម៉េត

×