Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ​ ២ ​គ្រឿង​បុក​គ្នា ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​២​នាក់ និង​រង​ការខូចខាត​យ៉ាងដំណំ​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ រថយន្ដ​ ២ ​គ្រឿង​ជិះ​បញ្ច្រាសទិស​គ្នា​បាន​បើក​បុក​គ្នា​ពេល​ទំហឹង បណ្ដាល​ឲ្យ​រង​កា​ខូចខាត​ផ្នែក​ពីមុខ​រថយន្ដ យ៉ាងដំណំ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់ ត្រូវ​និង​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២០ ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១០០៣ ទល់មុខ​និង​ម៉ាក្រូ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បើ​យាង​តាម​ប្រភព​បាន​ប្រាប់​ឲ្យ​ដឹងថា មនុ​ពេល​កើតហេតុ គេ​ឃើញ​រថយន្ដ​១​គ្រឿង​ម៉ាក​ព្រូស ពណ៌​ស​ពាក់​ផ្លាក​លេខ​ភ្នំពេញ​ 2AC- 6219 ដែល​បើក​ដោយ​ស្ដ្រី​ម្នាក់​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ខណៈពេល​នោះ​ក៏មាន​រថយន្ដ​១​គ្រឿង​ទៀត​ម៉ាក ម៉ូ​នី​ង បើកបរ​ដោយ​ស្ដ្រី​ដូចគ្នា​ពាក់​ផ្លាកលេខ​ភ្នំពេញ ​2AZ-7352 ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ពី​ជើង​មក​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​គ្នា​ពេញទំហឹង រង​ការខូចខាត​ផ្នែក​ពីមុខ​យ៉ាងដំណំ និង​រងរបួស​មនុស្ស​ស្រី​ធ្ងន់​២​នាក់ បាន​រថយន្ដ​សង្គ្រោះបន្ទាន់​យកទៅ​មន្ទីរពេទ្យ​ភា្ល​មៗ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែង​កើតហេតុ ក៏​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ មក​ធ្វើការ​វាស់់វែង យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​

ដោយ​៖​ហង់ ភក្ត្រា​


spot_img
×