Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​រថយន្ត ខ​.​ម របស់​ឈ្មោះ ឈុន សារ៉េត ដែល​បុក​បុរស​កម្មករ​ស្លាប់​នោះ​ហើយ នៅ​ចំណុចដីចំការ​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី​ស៊ុនចាន់ថុល​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍ ទី​ចំរើន កុសល បាន​ឲ្យ​ដឹងថា រកឃើញ​ហើយ ចំ​១០០%​ហើយ រថយន្ត Ford ចង្កូត​ស្តាំ ពណ៌​ត្រីអ៊ី ផ្លាកលេខ ខ ម​០២ . ២ ៤៦០៤ មាន​ស្លាកស្នាម​បុក​បែក​ចង្កៀង​មុខ​ក្រ​ពិត​ជ្រុង​ខាងឆ្វេង របស់​ឈ្មោះ ឈុន សារ៉េត បង្ក​គ្រោះថ្នាក់​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ កាលពី​យប់​ថ្ងៃទី​២៥-០៤-២០២០​។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ កំពុង​សហការគ្នា​ស៊ើបអង្កេត​លើ​រថយន្ត​នេះ​។​

​បើតាម​របាយការណ៍រ​បស់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ពី​ករណី​ប្រទះឃើញ​រថយន្ដ​ទុកចោល កើតហេតុ​នៅ​ថ្ងៃអាទិត្យ ទី ១០​ខែឧសភា​ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក នៅ​ចំណុចដីចំការ​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី​ស៊ុនចាន់ថុល ស្ថិតនៅ​ក្នុងភូមិ​ព្រែក​បិ ឃុំ​កោះធំ​ខ ស្រុក​កោះធំ ខេត្តកណ្ដាល​។​

​ភិនភាគ​រថយន្ដ​៖ រថយន្ត​ម៉ាក ​FORD RANGER​ ពណ៌​ក្រហម​បាញ់​ពណ៌​ត្រេអ៊ី​ពីលើ ១​គ្រឿង គ្មាន​ផ្លាកលេខ​ចង្កូត​ស្ដាំ​មាន​បែ​កច​ង្គៀ​ង​មុខ​ខាងឆ្វេង មាន​តង់​ជ​រ័ស​ម្រា​ប​គ្របពីលើ​ជិត​។​

​យោងតាម​ការបំភ្លឺ​រប​ស់​ឈ្មោះ​ព្រំ គីម​សេង ភេទ​ស្រី​អាយុ​៤៧​ឆ្នាំ ជា​អ្នក​ចាំ​ដី បាន​ឲ្យ​ដឺ​ង​ថា ខ្លួន​បានឃើញ​រថយន្ដ​នេះ​នៅ​ចត​ចោល នៅក្នុង​ដី​នេះ ចាប់តាំងពី​ថ្ងៃទី​២៥ ខែមេសា​ឆ្នាំ​២០២០​មក តែ​គាត់​នឹក​ស្មានតែ​រថយន្ត ក្រុម​ឯកឧត្ដម ឬ​រថយន្ដ​របស់​មេជាង​សំណង់ ដែល​កំពង់​ធ្វើ​សំណង់​នៅក្នុង​ដី​នេះ ម្លោះ​ហើយ ក៏​មិនបាន​សួរនាំ​ដែរ លុះដល់​ថ្ងៃទី​៩ ឧសភា ២០២០ ខ្លួន​គាត់​បាន​ចូលទៅ​បើក​តង់​មើល ឃើញ​បែក​ចង្កៀង​មុខ​ខាងឆ្វេង រួច​ក៏បាន​ទូរស័ព្ទ​រាយការណ៍​ជូន​ឯកឧត្ដម​ស៊ុនចាន់ថុល ។ នៅពេលនោះ ឯកឧត្ដម​បាន​ឲ្យ​រាយការណ៍​ជូន​សមត្ថកិច្ច រួច​ក៏បាន​រាយការណ៍​ជូន​មេឃុំ លុះ​ថ្ងៃទី​១០ ឧសភា ២០២០ ទើប​មេឃុំ​កោះធំ​ខ បញ្ជា​នគរបាល​ប៉ុស្ដិ៍​កោះធំ​ខ ឲ្យ​ចុះមក​ពិនិត្យ ក្រោយពី​សមត្ថកិច្ច​នគ​បាល​ស្រុក ប៉ុស្ដិ៍ និង​មេឃុំ ចុះមក​ពិនិត្យ​ដល់​កន្លែង​រថយន្ដ ឃើញ​រថយន្ដ​មាន​ភិនភាគ​ដូចខាងលើ និង​បាន​ចាក់សោ​បិត​គន្លឹះ​ជាប់​៕

​ដោយ​៖​កូ​ឡាប​

spot_img
×