Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត សាវឿន ផ្សព្វផ្សាយ​វិធានការ ពង្រឹង​ការអនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែឧសភា ឆ្នាំ​២០២០​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​វិធានការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នៅ​អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ​។

​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ មានការ​ចូលរួម​ពី អគ្គ​ស្នងការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ស្នងការ​-​ស្ន​ការរង​ទទួល​ផែន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​រាជធានី​-​ខេត្ត និង​មន្ត្រី​ពាក់​ពន្ធ​ជាច្រើនរូប​ទៀត​។​

​សូមបញ្ជាក់ថា អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​កិត្តិយស សូម​ជម្រាបជូន សាធារណជន និង​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ មេត្តា​ជ្រាបថា ៖ ក្នុង​រយៈពេល​ដែល​សម​ត្ថ​កិច្ច​នគរបាល​ចរាច​រណ៍​កំពុងតែ​អនុវត្ត​វិធានការ​រឹង​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​៣៩ អនក្រ​.​បក​ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ស្រាប់​តែមាន​ប្រព័ន្ធ ទំនាក់ទំនង​សង្គម​មួយចំនួន​បាន​បង្ហោះ​ឃ្លី​ប​សារ​សំឡេង​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ដែលមាន​ខ្លឹមសារ​ថា «​អគ្គស្នងការ នគរបាលជាតិ​ប្រកាស​លើក​ពេល​ពិន័យ​ឡាន ម៉ូតូ ដែល​គ្មាន​ប័ណ្ណបើកបរ » ដោយ​ការផ្សព្វផ្សាយ​នេះ នាំ​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​មានការ​ភ័ន្តច្រឡំ ចំពោះ​ចំណាត់ការ របស់​សមត្ថកិច្ច ៕ ដោយ​៖​កូ​ឡាប​

×