Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើលខ្លាំង! ជនជាតិស្បែកខ្មៅសម្តែងចាប់ផាកពិន័យម៉ូតូ ឡាន ល្មើសច្បាប់ មិនដឹងថារិះគន់ការអនុវត្តច្បាប់ពីប៉ូលិសកម្ពុជា ឬ យ៉ាងណា? (វីដេអូ)

spot_img

​ភ្នំពេញ​៖ វីដេអូ​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ដែល​បង្ហាញ​ឲ្យ​ឃើញ​ប៉ូលិស​ស្បែក​ខ្មៅ​ម្នាក់ ចាប់​ផាកពិន័យ​ប្រជាពលរដ្ឋ​ណា​ដែល​ជិះ​ម៉ូតូ រថយន្ត​ខុសច្បាប់ ក្នុងនោះ​ដូចជា​ជិះ​ពុំ​ពាក់មួក​សុវត្ថិភាព​ជាដើម​។ កាយវិការ​ទាំងនេះ ត្រូវបាន​គេ​ចាត់ទុកថា ជាការ​សម្តែង​ធ្វើ​ត្រាប់​តាម​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មីៗ​នេះ ពី​ប៉ូលិស​កម្ពុជា​យើង ខណៈ​ផ្លាក​នៅ​ដៃ​ខាង​ធ្វេ​ងរ​បស់​ប៉ូលិស​ស្បែក​ខ្មៅ​នេះ បង្ហាញ​រូប​ទង់ជាតិ​កម្ពុជា​នៅលើ​អាវ យ៉ាងច្បាស់​តែម្តង​។​

​តាមរយៈ​នេះ គេ​ក៏បាន​សួរថា​តើ​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ថ្មី​នេះ ប្រហែលជា​ល្អ ឬ មិនល្អ​យ៉ាងណា​ទៅ បានជា​ធ្វើ​ឲ្យ​ពិភពលោក​ចាប់អារម្មណ៍ រហូត​សម្តែង​ធ្វើ​ត្រាប់​តាមបែប​នេះ ។ ហើយ​អ្វីដែល​គួរ​ឲ្យ​អស់សំណើច​ទៀត​នោះ គឺ​ប៉ូលិស​ស្បែក​ខ្មៅ​នៅ​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​នៅក្នុង​វីដេអូ​សម្តែង​នេះ បាន​ខំ​យក​របស់​អ្វី​មក​ញាត់​ក្នុង​ពោះ​ឡើង​ប៉ោង​ដូច​ប៉ូលិស​កម្ពុជា​យើង​ដុះ​ក្បាល​ពោះធំៗ​អ៊ីចឹង​ដែរ​។

​ជាក់ស្តែង​មែនទែនទៅ គឺ​នៅក្នុង​វីដេអូ​នៃ​ការសម្តែង​នេះ ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ជ្រុង​មួយ អ្នកជិះ​ខុសច្បាប់ ឬ​យានយន្ត​ពុំមាន​គ្រប់លក្ខណៈ បាន​យកលុយ​សូក​ប៉ូលិស​ដោយ​ឥត​អៀនខ្មាស នៅ​ចំពោះមុខ​ហ្វូងមនុស្ស​ពេញ​ផ្លូវថ្នល់​ទៀតផង​៕ ដោយ​៖ លឹម ហុង​

spot_img
×