Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​កូរ៉េខាងជើង​តម្រៀបជួរ​គ្នា ចាក​ចេញពី​ប្រទេស​ចិន ក្រោយ​មាន​បទបញ្ជា​ដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​

​តាម​រដ្ឋាភិបាល​អាមេរិក កូរ៉េខាងជើង​មាន​ពល​ករ​ជិត​១០០​ពាន់​នាក់ នៅឯ​បរទេស ភាគច្រើន​ភាគច្រើន​គឺ​នៅ​ចិន និង​រុស្ស៊ី ហើយ​បាន​នាំចូល​ប្រទេស​នេះ ទឹកប្រាក់​ក្នុង​១​ឆ្នាំៗ​ប្រមាណ​ជិត​៥០០​លាន​ដុល្លារ ។​

​ប្រមាណ​៨០០.០០០​នាក់ ស្ថិតនៅតាម​ដង​ទន្លេ​កៀក​ព្រំដែន​ជាមួយ​កូរ៉េខាងជើង នៅទីនេះ មាន​រោងចក្រ​សហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារ​ជាច្រើន ដែលមាន​ថៅកែ​ជា​ជន​ជាតិចិន ហើយ​បាន​ជួល​ពលករ​កូរ៉េខាងជើង​រាប់ម៉ឺន​នាក់ ។ ប្រាក់ចំណូល​របស់​ពួកគេ​ទាំងនោះ ត្រូវបាន​ទូទាត់​ផ្ទាល់​ឲ្យ​រដ្ឋការ​ក្រុង​ព្យុងយ៉ាង ។​

Dandong ជាទី​ក្រុង​មួយ​របស់​ចិន មាន​ប្រជាជន

​តាម​វី​ដេ​ឃ្លី​ប​ជាច្រើន​លើ​បណ្តាញ​សង្គម​ចិន​ថ្មីៗ​នេះ ឲ្យ​ឃើញថា មាន​ស្ត្រី​កូរ៉េ​រាប់រយ​នាក់​កំពុង​តម្រៀបជួរ​នៅ​ច្រកទ្វារ​ដាន​ដុង រង់ចាំ​ត្រឡប់​ទៅ​ស្រុក​វិញ អ្នកយកព័ត៌មាន​រប​ស់​Reuter បាន​ពិនិត្យឃើញ​ផ្ទាល់​ភ្នែក​នៅ​ក្រុង ស្ត្រី​កូរ៉េខាងជើង​៥០​នាក់ កំពុង​ឈេ​តម្រៀបជួរ​នៅ​ទីនោះ កាលពី​ថ្ងៃទី ២០ ខែកញ្ញា ។​

​តាម​អ្នករត់ពន្ធ​នៅ​តំបន់​ព្រំដែន​នេះ​ឲ្យ​ដឹងថា បច្ចុប្បន្ន​គយ​និង​ទាហាន​ព្រំដែន​ចិន មានការ​ត្រួតពិនិត្យ​តឹងរ៉ឹង​ជាង​មុន ធ្វើ​ឲ្យ​របរ​រត់ពន្ធ​ទំនិញ​ឆ្លងកាត់​ព្រំដែន​ជួប​ការលំបាក ឈ្មួញ​ចិន​ម្នាក់​បាន​ពោលថា “​ឥទ្ធិពល​នៃ​ការដាក់ទណ្ឌកម្ម​ពិតជា​ធំធេង​ណាស់ ហើយ​សេដ្ឋកិច្ច​របស់​ដាន​ដុង​ពឹង​ផ្អែកលើ​ជំនួយ​ឆ្លងដែន​” ។​

​ភ្ញៀវទេសចរ​ចិន​កំពុង​ឈរ​នៅ​ព្រំដែន​ដាន​ដុង សំឡឹង​ឆ្លងកាត់​ទន្លេ យ៉ា​លី ដែល​ម្ខាង​ទៀត​គឺ​កូរ៉េខាងជើង

គួរ​កត់សម្គាល់ថា ក្រៅពី​ការផ្អាក​និង​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​វិញ​ចំពោះ​ពលករ​ដែល​កិច្ចសន្យា​បានបញ្ចប់​នោះ ការដាក់ទណ្ឌកម្ម​ថ្មី​ពុំ​ត្រឹម​មិន​អនុញ្ញាត​ឲ្យ​ពន្យារពេល​កិច្ចសន្យា​ប៉ុណ្ណោះ​ទេ ថែមទាំង​ចំពោះ​អ្នក​ទើបនឹង​មកដល់ Dandong ក្រោយ​ថ្ងៃ​៥ ខែសីហា ដែល​អង្គការសហប្រជាជាតិ​បានដាក់​ទណ្ឌកម្ម​លើក​ទី​៨​នោះ ក៏​ត្រូវបាន​ចាប់បង្ខំ​ឲ្យ​វិលត្រឡប់​ទៅវិញ ។ គេ​ពុំបាន​ទម្លាយ​ប្រាប់​ពី​ចំនួន​ពលករ​ទាំង​នោះទេ ។​

danduog ជាទី​ក្រុង​ធំ​មួយ​បំផុត​នៃ​ខេត្ត Liaoning ដែលជា​ខេត្ត​មួយ​កំពុង​រង​ការលំបាក​ក្នុង​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​តម្រូវការ​កាត់បន្ថយ​ការបំពុល​បរិយាកាស ។ GDP របស់​ខេត្ត​នេះ មាន​ត្រឹម​២,១%​ប៉ុណ្ណោះ ទាប​ជាង​ច្រើន​ប្រៀប​ទៅនឹង​កម្រិត​ជា​មធ្យម​៦,៩% នៃ​ប្រទេស​នេះ ។ ពិតណាស់​ការអនុវត្ត​ទណ្ឌកម្មសេដ្ឋកិច្ច​នឹងធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ទីនោះ​កាន់តែ​យ៉ាប់​ជាង​មុន​ថែមទៀត​៕​

×