Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រកឃើញ​សព​ម្នាក់ និង​បាត់​ខ្លួន​២​នាក់ ករណី​គ្រោះថ្នាក់ ទូក​ដឹក​អ្នកដំណើរ បុក​ជាមួយ​ទូក​នេសាទ នៅ​កណ្តាលទន្លេ ក្នុង​ឃុំ​កោះសំរោង​

​ខេត្តកំពង់ចាម ៖ សមត្ថកិច្ច​ប្រាប់ថា ក្នុងចំណោម​ប្រជាពលរដ្ឋ​៣​នាក់ បាន​បាត់​ខ្លួន ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ទូក​ដឹក​អ្នកដំណើរ​បុក​ជាមួយ​ទូក​នេសាទ នៅ​កណ្តាលទន្លេ ក្នុង​ឃុំ​កោះសំរោង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម កាលពី​ម៉ោង​១០​យប់ ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២០ មកដល់​រសៀល​ថ្ងៃ​១១ ឧសភា ២០២០ បាន​រកឃើញ​សាកសព​ម្នាក់​ហើយ និង​នៅ​បាត់​ខ្លួន​២​នាក់​ទៀត​។​

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​៣​នាក់ បាន​បាត់​ខ្លួន ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ទូក​ដឹក​អ្នកដំណើរ​បុក​ជាមួយ​ទូក​នេសាទ នៅ​កណ្តាលទន្លេ​ក្នុង​ឃុំ​កោះសំរោង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម នា​ម៉ោង​១០​យប់ នា​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២០​។​
​គ្រោះថ្នាក់ រវាងទូក​នេសាទ​បុក​ជាមួយនឹង​ទូក​របស់​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ទី​២ ឃុំ​កោះសំរោង ស្រុក​កំពង់សៀម ដែល​បានធ្វើ​ដំណើរ​ឆ្លង​មកពី​ចូលរួម​ពិធីមង្គលការ នៅ​ឃុំ​រំចេក​ត្រើយម្ខាង មាន​ប្រជាពលរដ្ឋ​ជិះ​ក្នុង​ទូក​នោះ​ចំនួន​១១​នាក់ ក្នុង​គោលដៅ​វិល​ត្រឡប់មក​លំនៅដ្ឋាន​នៅ​កំពង់​ក្បាល​កោះជ័យ ក៏ត្រូវ​បាន​ជួប​គ្រោះថ្នាក់​ទូក​នេសាទ បើក​បុក​នៅ​ចំណុចកណ្ដាល​ទន្លេ រវាង​ឃុំ​រំចេក និង​ឃុំ​កោះសំរោង បណ្ដាលឱ្យ​លិច​ទូក​របស់​ប្រជាពលរដ្ឋ បណ្ដាលឱ្យ​មនុស្ស​ចំនួន​០៣​នាក់ បាន​បាត់​ខ្លួន និង​ម្នាក់ទៀត​រងរបួស​។​

​មន្ត្រី​មូលដ្ឋាន​អោយ​បណ្តាញ​ផ្សព្វផ្សាយ​ដឹងថា ជនរងគ្រោះ​ទាំង​០៣​នាក់ រួមមាន​ទី​១៖ ឈ្មោះ រិ​ន ជា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ទី​២ ទី​២៖ ឈ្មោះ ធី​ម ថា​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ទី​២ ទី​៣៖ ឈ្មោះ ឡាង ប៉េង​ហ៊ត់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​នៅ​ភូមិ​ទី​២ ដោយឡែក​ក្នុងករណីនេះ​ឈ្មោះ អ៊ាង ធី ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ នៅ​ភូមិ​ទី​២ បាន​រងរបួស​ជើងឆ្វេង​។​
​បើតាម​លោក​មេឃុំ​កោះសំរោង​បានបញ្ជាក់​ថា ក្រោយ​កើតហេតុ​ភាគី​ខាង​ទូក​នេសាទ​បាន​រត់គេច​ខ្លួន​បាត់​។ ដោយឡែក​ចំពោះ​មនុស្ស​ដែល​បាន​បាត់​ខ្លួន​៣​នាក់ មកដល់​ត្រឹម​ម៉ោង​១០​ព្រឹក ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០​នេះ រកឃើញ​ម្នាក់ និង​បន្ត​បាត់​ខ្លួន​២​នាក់​ទៀត​។​

​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ប្រាប់ឱ្យដឹង​បន្តទៀតថា សព​ជនរងគ្រោះ​ម្នាក់​ដែល​បាន​រកឃើញ ត្រូវបាន​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី រហូតមកដល់​រសៀល​ថ្ងៃទី​១១ ឧសភា ទូក​ដែល​លិច​បាត់​កណ្តាលទន្លេ​នោះ​នៅ​មិនទាន់បាន​រកឃើញ​នៅឡើយ​ទេ រួម​នឹង​ជនរងគ្រោះ​ចំនួន​២​នាក់​ទៀត​៕​ដោយ​៖​កូ​ឡាប​

×