Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​នឹងធ្វើ​ការបន្ធូរបន្ថយ​ការបិទ​ប្រទេស ដោយសារ​ប៉ះពាល់ ដល់​ជីវភាព​ប្រជាជន​ខ្លាំង​

spot_img

​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ឥណ្ឌា​នឹងធ្វើ​ការបន្ធូរបន្ថយ​កា​រលើ​ការ បិទ​ប្រទេស ទោះបីជា​មានការ​រាយការណ៍ ពី​ការឆ្លង​វីរុស​កើនឡើង​ក្តី​។​

​ឥណ្ឌា​បានធ្វើ​ការបិទ​ដំណើរការ​អ្វីៗ​ទាំងអស់ ក្នុងប្រទេស​អស់​រយៈពេល ៧​សប្តាហ៍​មកហើយ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​។

​លោក Modi បាន​ប្រឈម​នឹង​ការអំពាវនាវ​កាន់តែខ្លាំង ដើម្បី​ឲ្យ​បញ្ចប់​ការបិទ​ប្រទេស ដោយ​គណបក្សនយោបាយ អ្នកជំនួញ និង​ពលរដ្ឋ​នៃ​ប្រទេស​នេះ បាន​និយាយថា វិធាន​ការបិទ​ប្រទេស របស់​រដ្ឋាភិបាល​បាន​បំផ្លាញ ជីវភាព​របស់​មនុស្ស​រាប់លាន​នាក់ ដែល​ពឹង​ផ្អែកទៅលើ​ប្រាក់កម្រៃ​ប្រចាំថ្ងៃ សម្រាប់​ចិ​ញ្ជឹ​ម​ជីវិត​។​

​កាលពី​ថ្ងៃ​ចន្ទ លោក Modi បាន​ថ្លែងប្រាប់​ប្រមុខរដ្ឋ​ថា រដ្ឋាភិបាល​នឹងធ្វើ​ការបន្ធូរបន្ថយ ជា​បន្តបន្ទាប់ ដែល​ការបិទ​នោះ ត្រូវបាន​ពន្យារពេលរ​ហូត​ដល់​ថ្ងៃទី ១៧ ខែឧសភា​នេះ​។​

​លោក​និយាយថា “​យើង​មាន​បញ្ហា​ប្រឈម ២​គឺ ការកាត់បន្ថយ​អត្រា​ចម្លងជំងឺ និង​បង្កើន​សកម្មភាព​សាធារណៈ​ជា​បន្តបន្ទាប់​”​។​

​លោក​បន្តទៀតថា “​ទោះបីជា​យើង​សម្លឹង មើល​ការដក​ការ​រឹត​ត្ប​តិ​ជា​បន្តបន្ទាប់​ក្តី ពួកយើង​គួរ​ចងចាំ​ជានិច្ច​ថា ទាល់តែ​ពួកយើង​រកឃើញ​វ៉ាក់សាំង ឬ​ដំណោះស្រាយ ហើយ​អាវុធ​ដ៏​ធំ​បំផុត សម្រាប់​ពួកយើង​ដើម្បី​ប្រយុទ្ធ​នឹង​វីរុស​គឺ ការអនុវត្ត​គម្លាត​សង្គម​”​។​

​ឥណ្ឌា​មាន​ប្រជាជន​សរុប​ទាំងអស់​ជាង ១,៣​ពាន់​លាន​នាក់​។ រហូតមកដល់​ពេលនេះ ប្រទេស​មាន​ប្រជាជន​ច្រើន​លេខ ២​ក្នុង​លោក​នេះ មាន​អ្នក​ឆ្លង​សរុប ៧៧.៧៥៦​នាក់ និង​អ្នកស្លាប់ ២.២៩៣​នាក់​។ អ្នកជា​សះស្បើយ​មាន ២២.៤៥៥​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia


spot_img
×