Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ភារ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​COVID-19 ដែលជា​ជំនួយ​ថ្មី​មួយទៀត របស់​ចិន ជូន​ចំពោះ​កម្ពុជា នឹង​មកដល់​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់​

spot_img

​ភ្នំពេញ​៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បានចេញ​ប្រកាស​ព័ត៌មាន​ថា តាម​ការគ្រោងទុក​មុន នា​រាត្រី​ថ្ងៃទី​១១ និង​១៣ ខែឧសភា សម្ភារ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​COVID-19​ដែលជា​ជំនួយ​របស់​ចិន ជូន​ចំពោះ​កម្ពុជា នឹង​មកដល់​រាជធានី​ភ្នំពេញ តាមផ្លូវ​អាកាស​។​

​សម្ភារ​ទាំងនោះ រួមមាន សារធាតុ​តេស្ត​រក​ជំងឺ​វីរុស​ចំនួន​៥០.០១៦​សម្រាប់ សម្លៀកបំពាក់​ការពារ​ចំនួន​១៨.០០០​កំ​ផ្លេ វ៉ែនតា​ការពារ​ចំនួន​៣០.០០០ និង​ប្រដាប់​វាស់​កម្ដៅ​ចំនួន​២០០​គ្រឿង សម្ភារ​ទាំងនេះ ត្រូវបាន​ទទួល​ដោយ​ក្រសួងសុខាភិបាល​កម្ពុជា​។

​ប្រទេស​ចិន នឹង​បន្ត​ផ្តល់ជំនួយ​ជា​សម្លៀកបំពាក់​ការពារ ម៉ាស និង​សម្ភារ​ផ្សេងទៀត ជា​បន្តបន្ទាប់ បន្ត​ផ្តល់​កម្លាំង​គាំទ្រ​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​មួយ​នេះ នៅក្នុង​ប្រទេស​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​

spot_img
×