Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ បើក​សង្វៀន​ជល់​មាន់ នៅ​ភូមិ​ល្វា​កោង ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​តុលាការ​ខេត្តព្រៃវែង ឃុំខ្លួន​ក្នុង​ពន្ធនាគារ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែងថា កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ លាប ឡាយ ទៅ​ពន្ធនាគារ​ខេត្តព្រៃវែង តាម​អំណាច​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តព្រៃវែង ចុះ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០​។​

​ឯកឧត្តម បាន​បញ្ជាក់ថា លោក​ហួត ហ៊ាង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តព្រៃវែង បានចេញ​ដីកា​បង្គាប់​ឲ្យ​ខ្លួន​ជន​ត្រូវ​ចោទ​ខាងលើ ករណី​បើក​ល្បែង​ជល់​មាន់ ។ ជននេះ​ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ ពីបទ បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ប្រជល់មាន់​) ប្រព្រឹត្ត​នៅ​ភូមិ​ល្វា​កោង ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង​។ ជនសង្ស័យ​ឈ្មោះ លាប ឡាយ កើត​ឆ្នាំ​១៩៨៧ ស្នាក់នៅ​ភូមិ​ល្វា​កោង ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០២០ ។ ជននេះ​ត្រូវដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ​បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ប្រជល់មាន់​) ប្រព្រឹត្ត​នៅ​ភូមិ​ល្វា​កោង ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០ មាត្រា ០៥ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង​។​

​លោក​ចៅក្រម ក៏បាន​ចេញ​ដីកា​សម្រេច បញ្ជា​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កម្លាំង​សាធារណៈ​ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ដែលមាន លាប ឡាយ ទៅ​ពន្ធនាគារ ខេត្តព្រៃវែង ដោយ​អនុវត្តតាម​នីតិវិធី​ច្បាប់ ហើយ​លោក​ចៅក្រម បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ ខេត្តព្រៃវែង ទទួល​ជននេះ និង​ឃុំខ្លួន​ជននេះ​រហូតដល់​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពីនេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×