Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​កិបកេង​ប្រាក់​ក្រុមហ៊ុន​ហ្វា​ស​អ៊ិន​វេស​មិន ត្រេ​ឌី​ង​ជាង​១​ម៉ឺន​ដុល្លារ​

spot_img

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត (​កិបកេង​ប្រាក់​ក្រុមហ៊ុន​) កាលពី​ឆ្នាំ​២០១៩​។ ក្រោយពី​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ៩ និង ០០​នាទី ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០​។​

​ជនសង្ស័យ​ឈ្មោះ ហ៊ី បញ្ញា ហៅ តុ​ប អាយុ​៣៣​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ហ្វា​ស​អ៊ិន​វេស​មិន ត្រេ​ឌី​ង មាន​ស្រុកកំណើត ខេត្តកំពង់ចាម ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​១៩៣ ផ្លូវ​៣១BT ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ តប​តាម​ពាក្យបណ្តឹង របស់​ឈ្មោះ លឹម សំអឿន អាយុ​៣៧​ឆ្នាំ មានមុខរ​បរជា​មេធាវី តំណាង​ឲ្យ​ក្រុមហ៊ុន ហ្វា​ស​អ៊ិន​វេស​មិន​ត្រេ​ឌី​ង មាន​ទីលំនៅ អគារ​២២ ផ្លូវ​៥៩០ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ខាងលើ បាន​ឲ្យ​ដឹងថា កាលពី​អំឡុង​ឆ្នាំ​២០១៨ ខ្លួន​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន វ៉េ​ន ណូ​វ៉ា ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយមាន​តួនាទី​ជា​បុគ្គលិក​ផ្នែក​ទីផ្សារ (​លក់​ប្រេងម៉ាស៊ីន​)​។ ដោយនៅ​អំឡុង​ឆ្នាំ​២០១៩ ពេល​ប្រមូលប្រាក់​ពី​អតិថិជន​បាន ខ្លួន​ពុំបាន​យកប្រាក់​ទៅ​ទូទាត់​ជូន​ក្រុមហ៊ុន​ទេ ដោយ​យកប្រាក់​នោះ ទៅ​ចាយវាយ​ផ្ទាល់ខ្លួន​សរុប​ចំនួន ១៣.០០០​ដុល្លារ​អាមេរិក (​មួយ​ម៉ឺន​បី​ពាន់​ដុល្លារ​) ហើយ​ខាង​ក្រុមហ៊ុន បាន​ហៅ​រូប​ខ្លួន​មក​សម្របសម្រួល ដោយ​រូប​ខ្លួន​សន្យាថា នឹង​យកប្រាក់​មក​ទូទាត់​សង​ក្រុមហ៊ុន​វិញ ប៉ុន្តែ​ដោយ​គ្មាន​ការជឿទុកចិត្ត ទើប​ខាង​ក្រុមហ៊ុន បាន​នាំ​រូប​ខ្លួន​ប្រគល់ជូន​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌចំការមន​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×