ភ្នំពេញ៖រថយន្តមួយគ្រឿងម៉ាកព្រូសបើកបរល្បឿនលឿនដូចហោះវ៉ាក់អឺជាមួយម៉ូតូមួយគ្រឿងក៏រេចង្កូតបុករបាំងថ្មរពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យ ក្រឡាប់ផ្ងារជើងអូសរាប់រយម៉ែត្រ ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ៅង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុឃើញរថយន្ត ព្រូសពណ៌ខ្មៅមានពាក់ផ្លាកលេខ ភ្នំពេញ 2BD 9200បើកបរពីក្រោមស្ពានអាកាសស្ទឹងមានជ័យឆ្ពោះ ទៅតាមបណ្ដោយផ្លូវ២១៧ស្រាប់តែដល់មុខវត្តស្ទឹងមានជ័យក៏វ៉ាក់អឺជាមួយមួយម៉ូតូមួយគ្រឿងក៏បានរេចង្កូតមកបុកទ្រូងផ្លូវបណ្ដាលឲ្យបាក់បង្គោលស្លាកសញ្ញាចរាចរណ៍ចំនួន២ដើមនិងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន១ដើមនិងទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ រីឯរថយន្តក្រឡាប់អូសរាប់រយម៉ែត្រ។ គ្រោះថ្នាក់ចរាចរណ៍នេះដែរមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ៕
ដោយ៖សាម៉េត និងហង់ ភក្ត្រា