ភ្លើងឆេះព្រៃ វាយប្រហារតំបន់ផលិតស្រាក្រហម ក្នុងរដ្ឋកាលីហ្វញ៉ាបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ១០នាក់ស្លាប់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃអង្គារ ទី ១០ ខែតុលានេះ។
បើតាមអាជ្ញាធរបានឲ្យដឹងថា ភ្លើងឆេះព្រៃដែលរាលដាលយ៉ាងលឿនបានបំផ្លាញផ្ទះសម្បែងចំនួន ១.៥០០ខ្នង និងសម្លាប់មនុស្សចំនួន ៧នាក់នៅតំបន់ សូណូម៉ា (Sonoma)។
មនុស្សចំនួន ២០.០០០នាក់បានភៀសខ្លួនចេញពីតំបន់ ណាប៉ា សូណម៉ា និងយ៉ូបា បន្ទាប់ភ្លើងព្រៃដ៍អាក្រក់បំផុតបានចាប់ផ្តើមចេះឡើង។
គេនៅពុំទាន់ដឹងនៅឡើយថា ភ្លើងឆេះព្រៃនោះកើតឡើងដោយរបៀបណាឡើយកាលពីយប់ថ្ងៃអាទិត្យ។
កម្មករជាច្រើននាក់នៅក្នុងចំការទំពាំងបាយជូរនៅក្នុងតំបន់នោះ ត្រូវបានគេជន្លៀសចេញតាមយន្តហោះ កាលពីពេលពាក់កណ្តាលយប់។
ភ្លើងឆាបឆេះយ៉ាងលឿន ដោយសារតែមានខ្យល់ខ្លាំង អាកាសធាតុក្តៅ និងស្ងួត ព្រមទាំងមិនមានសំណើម៕ សូយន