កំពង់ឆ្នាំង៖លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានលើកឡើងថា សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបន្ទាន់ដល់មន្ត្រីនគរបាលយុត្តិធម៌ ពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តន៍ច្បាប់ និងការកកស្ទះសំណុំរឿង ក្រោមការចង្អុលបង្ហាញពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
នាថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកតេង រតនា ប្រធានសាលាដំបូង និងលោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង លោកព្រះរាជអាជ្ញារង លោកចៅក្រម បានបើកកិច្ចប្រជុំបន្ទាន់ ដល់មន្ត្រីនគរបាលយុត្តិធម៌ ពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តន៍ច្បាប់ និងការកកស្ទះសំណុំរឿង ដល់កងរាជអាវុធហត្ថ និងនគរបាលទូទាំងខេត្តកំពង់ឆ្នាំង។
ក្រោមការចង្អុលបង្ហាញពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានបើកកិច្ចប្រជុំលើបញ្ហាកកស្ទះសំណុំរឿង ជាគោលដៅសំខាន់ ក្នុងការស្វែងរកយុត្តិធម៌ក្នុងជូនប្រជាពលរដ្ឋ។
លោក អ៊ិត សុធា បានមានប្រសាសន៍ថា បញ្ហាកកស្ទះសំណុំរឿងនៅតុលាការក៏មានការពាក់ព័ន្ធ មួយផ្នែកនឹងការអនុវត្តន៍ដីកា របស់មន្ត្រីនគរបាលយុត្តិធម៌ដែរ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញា និងលោក តេង រតនា ប្រធានសាលាដំបូង ក៏បានសូមសំណូមពរដល់មន្ត្រីនគរបាលយុត្តិធម៌ ឲ្យចូលរួមពង្រឹងការអនុវត្តន៍ច្បាប់ ក៏ដូចជាជួយចូលរួមចំណែកដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនាពេលបច្ចុបន្ននេះ៕
ដោយ៖កូឡាប