Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់តែ​លឺ​គេ​ថា​ឥឡូវ​ជួប​ផ្ទាល់​ខ្លួនឯង​បានដឹង​! រថយន្ត​ជាប់​ប៉ុស្តិ៍​ប៉ូលិស ពេល​មក​យក​សល់​តែ​សម្បក​ម៉ាស៊ីន និង​តួខ្លួន ខណៈ​គ្រឿងក្នុង​ស៊ី​គ្មាន​សល់ (​វីដេអូ​)

​ភ្នំពេញ​៖ មនុស្ស​ជាច្រើន អ្នកណាៗ​ក៏​ធ្លាប់​លឺ និង​ល្បី​ដែរ​ថា រាល់​ម៉ូតូ ឡាន ដែល​បង្ក​បទល្មើស នោះ​ពេលទៅដល់​កន្លែង​ប៉ុស្តិ៍ ឬ ខណ្ឌ ហើយ ពេល​ម្ចាស់​មក​យក​វិញ គឺ​សង្ឃឹម​តិចតួច​ណាស់ ដែល​របស់ទ្រព្យ​របស់​ពួកគេ​នៅ​ល្អ​ទាំងស្រុង​។ ជាក់ស្តែង ដូចដែល​ម្ចាស់​រថយន្ត​កា​ម៉ា​រី​បា​ឡែ​ន​ពណ៌​ស​១​គ្រឿង​ជាដើម បាន​បង្ហោះ​វីដេអូ​ដោយ​សម្តែង​នូវ​ការហួសចិត្ត​ខ្លាំង​បំផុត ដែល​សឹងតែ​ពុំ​នឹកស្មាន​ដល់ នៅពេលដែល​គាត់​បានឃើញ​រថយន្តរ​ង​គ្រោះ​របស់គាត់ ត្រូវបាន​ដោះ​គ្រឿង​ទាំង​ក្នុង​និង​ក្រៅ​គ្មាន​សល់ ដោយ​បន្សល់ទុក​តែ​សំបក​ម៉ាស៊ីន និង​តួ​រថយន្ត​ប៉ុណ្ណោះ ក្រោយ​ត្រូវបាន​អូស​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​កាលពី​ឆ្នាំមុន​។​

​បើតាម​ម្ចាស់​រថយន្ត បាន​និយាយ​រៀបរាប់​នៅក្នុង​វីដេអូ នោះ​រថយន្ត​របស់គាត់ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា​កាលពី​ឆ្នាំមុន ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច​អូស​យកមក​រក្សាទុក ដើម្បី​រង់ចាំ​ការដោះស្រាយ ។ ប៉ុន្តែ ដោយសារ​ការដោះស្រាយ​ត្រូវ​អូសបន្លាយ ហេតុនេះ រថយន្ត​របស់គាត់​ក៏​ត្រូវបាន​រក្សាទុករ​ហូ​ត​មកទល់ពេលនេះ​តែម្តង​។​

​ទោះយ៉ាងណា ខណៈដែល​គាត់​បានមក​ពិនិត្យមើល​រថយន្ត​នៅពេលនេះ គាត់​ពិតជា​ស្រឡាំងកាំង​តែម្តង ខណៈ​ឃើញ​រថយន្ត​ត្រូវបាន​ដោះយក​គ្មាន​សល់​ដូចជា​៖ ម៉ាញ៉េ ស្តុ​ប តាប​ឡូ អាគុយ និង​គ្រឿងក្នុង​ជាច្រើន​ទៀត ដោយ​ទុក​តែ​សម្បក​ម៉ាស៊ីន​តែប៉ុណ្ណោះ​។​

​ម្ចាស់​រថយន្ត​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hok Tanghong បាន​បង្ហោះ​រូបភាព និង​វីដេអូ​ជាក់ស្តែង ដោយ​សរសេរ​បញ្ជាក់​ទាំ​ង​ហួសចិត្ត​ថា​៖ “​នេះហើយ​ឡាន​ខ្ញុំ​ដែល​បាន​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ហើយ ពេល​មក​គ្រឿង​ពេញ ដលពេល​មក​ដក​ឡាន​វិញ​ស៊ី​គ្រឿង​អស់​សុំ​ខ្លាច​ហើយ​លោក​ប៉ូលិស​សេ​អើយ ធ្លាប់តែ​លឺ​គេ​ថា​អី​ឡូ​វ​ជួប​ផ្ទាល់​ខ្លួនឯង​បានដឹង​” ៕

ដោយ​៖ លឹម ហុង​

×