ខេត្តក្រចេះ ៖ កម្លាំងកងអាវុធហត្ថស្រុកឆ្លូង បានចុះបង្ក្រាបករណីជូញដូរនូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ ។
លោក ផាត សុភ័ក្រវាសនា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឆ្លូង បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងរបស់លោក បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ១ ឈ្មោះ ភុធ ខួច ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិហាន់ជ័យទី៤ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។ ២ ឈ្មោះ មាន ម៉ាប់ ភេទប្រុស អាយុ ៤០ឆ្នាំ សញ្ជាតិខ្មែរឥស្លាម មានទំលំនៅភូមិ ហាន់ជ័យ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ ៣ឈ្មោះ ខាន់ សាវ៉ាន ភេទស្រី អាយុ ២០ សញ្ជាតិខ្មែរ មានទីលំនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ ៤ ឈ្មោះ ឡុង វុទ្ធី ភេទ ប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិជ្រោយថ្មក្រោម ស្រុកឆ្លូងខេត្តក្រចេះ។
វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌ស (ម៉ាទឹកកក) សង្ស័យជាសារធាតុញៀនចំនួន៧កញ្ចប់ ទូរស័ព្ទចំនួន២គ្រឿង ម៉ូតូចំនួន២គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ជនសង្ស័យ និងវត្ថុតាង ឃាត់ខ្លួន រក្សាទុកបណ្តោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆ្លូង ដើម្បីបំពេញនីតិវិធីច្បាប់បន្ត៕
ដោយ៖សុខុម