Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ដែល​បង្ក​ហឹ​ង្សា មាន​ស្ថាន​ទម្ងន់ នៅ​ភ្នំពេញ ហើយ​រត់គេចខ្លួន នគរបាល​ចាប់ខ្លួនបាន នៅ​ឧ​ត្ត​រ​មានជ័យ​

​ឧ​ត្ត​រ​មានជ័យ​៖ ជនសង្ស័យ​ដែល​បង្ក​ហឹ​ង្សា​មាន​ស្ថាន​ទម្ងន់​នៅ​ភ្នំពេញ ត្រូវ​នគរបាល​ឃាត់ខ្លួន ខណៈ​កំពុង​លាក់ខ្លួន ស្ថិតនៅ​ភូមិ​មួយ ក្បែរ​ព្រំដែន នា​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០​។​


​សមត្ថ​កិ​ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ សហការ​ជាមួយនឹង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​អនុវត្ត​ដីកា របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ៖ ជនសង្ស័យ ឈ្មោះ ប្រាក់ តា​ណាន់ អាយុ​២០ ឆ្នាំ រស់នៅ​ផ្ទះ​លេខ​២៣៣ ផ្លូវលំ ក្រុម​៨ ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​បាន​បង្ក​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០​កន្លងទៅ នៅ​ម្តុំ​មុខ​ផ្សារ​អី​ឌិន​កា​ឌិន ស្ថិតនៅ​ផ្លូវ​អ៊ែ​៦​ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ហើយ​បាន​រត់គេចខ្លួន ។​

​ទីបំផុត​ទើប​សមត្ថកិច្ច ស្រាវជ្រាវ​រកឃើញថា ជនសង្ស័យ​ទៅ​នៅ​ចំណុច​ជើងភ្នំ​ព្រំដែន​មួយកន្លែង ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
បច្ចុប្បន្ន​ជនជាប់សង្ស័យ ត្រូវបញ្ជូន​ដល់​កម្លាំង​ជំនាញ នៃ​សាមី​កន្លែង​ជននេះ​បង្កហេតុ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

ដោយ ៖ បន្ទាយ​

×