Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​គេ​ស៊ី​គ្រឿង​ត្រូវ​បញ្ចប់ អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​ជួយ​សម្រួល​សំណង​ថវិកា​ចំនួន ១២០០​ដុល្លារ ក្នុងការ​បាត់បង់​សម្ភារ​រថយន្ត

spot_img

​កណ្តាល​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជាក់ថា ពាក់ព័ន្ធ​ជាមួយ​ករណី​រថយន្ត​បា​ឡែ​ន (​ពណ៌​ស​) ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ត្រូវបាន​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ហើយ​បាន​បាត់​សម្ភារ​មួយចំនួន ដូចជា ធុង​ទឹក ម៉ាញ៉េ ចង្កៀង​មុខ​មួយគូរ​។​

​បើតាម​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បញ្ហា​ខាងលើនេះ អង្គភាព​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ទទួលស្គាល់​កំហុស លើ​កង្វះខាត​នៃ​ការគ្រប់គ្រង​។​
​ចំណែក សម្ភារ​មួយចំនួន​ដែល​បាត់បង់ អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​ដោះស្រាយ​សំណង ជាមួយ​ម្ចាស់​រថយន្ត​និង​បានធ្វើ​កិច្ចព្រមព្រៀង​រួចរាល់​ហើយ ។

​បើតាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ហុក តាំង​ហុង Hok Tanghong ដែលជា​ម្ចាស់​រថយន្ត បាន​រៀបរាប់ថា សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាបថា​៖ កាលពី​ព្រឹក​ម្សិលមិញ ត្រូវ​នឹង​ថ្ងៃទី​១៣ ឧសភា ២០២០ ដោយមាន​ការសោកស្តាយ និង​ឈឺចាប់​នៅ​ការបាត់បង់​សម្ភារ របស់​រថយន្ត​(​គ្រឿង​រថយន្ត​) នៅ​បរិវេណ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ខ្ញុំបាទ​បានធ្វើការ​បង្ហោះ​ជា​វីដេអូរ​ឃ្លី​ប​ខ្លី​មួយ អម​ជាមួយ​រូបភាព​មួយចំនួន ស្តីពី​ការបាត់បង់​សម្ភារ​ទាំងនោះ​នៅ​ថ្ងៃទី ១៣ ឧសភា ២០២០​។ ដោយនៅ​រសៀល​ថ្ងៃទី​១៤ ឧសភា ២០២០​នេះ នៅ​អង្គភាព​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​ជួយ​សម្រួល​ជា​សំណង​នូវ​ថវិកា​ចំនួន ១២០០​ដុល្លារ​ក្នុងការ​បាត់បង់ សម្ភារ​រថយន្ត​របស់​ខ្ញុំបាទ​វិញ​។​

​ឆ្លៀត​ក្នុង​ឨ​កាស​នេះ ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ជាន់ថ្នាក់ ដែល​បាន​ជួយ​អន្តរាគមន៍​ទាន់ពេល លើ​បញ្ហា​ដែល​កើតឡើង​នេះ ហើយក៏​សូម​អរគុណ​ដល់​មហាជន​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​បុក និង​បណ្តាសារ​ព័ត៌មាន​ទាំងអស់​ដែល​បាន​ជួយ​Like&share បន្ត​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ​ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ដល់​រូបខ្ញុំ​។​

​គួរកត់សម្គាល់​ផងដែរ​ថា បន្ទាប់ពី​បញ្ចប់ ដោយ​ផ្តិតមេដៃ ប្រគល់​ទទួល​ថវិកា​រួចរាល់ ម្ចាស់​រថយន្ត បាន​លុប​រូបថត វីដេអូ និង​សារ​ដែល​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក នាពេល​កន្លងមក​នោះ ហើយ​បាន​សរសេរ​ជាថ្មី ដោយបាន​ថ្លែងអំណរគុណ​ដល់​សមត្ថ​កិច្ច និង​បងប្អូន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក អ្នកសារព័ត៌មាន ដែល​បាន​ជួយ​ខ្នះខ្នែង​ក្នុង​រឿងនេះ ល្បី​ពេញ​បណ្តាញ​សង្គម និង​ឮ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​។​

​សូម​សាធារណជន​មេត្តា​ជ្រាប ពាក់ព័ន្ធ​ជាមួយ​ករណី​រថយន្ត​បា​ឡែ​ន​(​ពណ៌​ស​) ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ត្រូវបាន​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ហើយ​បាន​បាត់​សម្ភារ​មួយ​។​

​ឯកឧត្តម ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជាក់ថា “​បញ្ហា​ខាងលើនេះ អង្គភាព​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ទទួលស្គាល់​កំហុស លើ​កង្វះខាត​នៃ​ការគ្រប់គ្រង​។ ចំណែក សម្ភារ​មួយចំនួន ដែល​បាត់បង់ អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល នឹង​ដោះស្រាយ​ជាមួយ​ម្ចាស់​រថយន្ត​”​។​

​បុរស​ម្នាក់​ជា​ម្ចាស់​រថយន្ត បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក Hok Tanghong នៅ​ព្រឹក ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ ថា “​នេះហើយ​ឡាន​ខ្ញុំ ដែល​បាន​រក្សាទុក​នៅ ក្នុង​អធិការនគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្តាល ហើយ​ពេល​មក​គ្រឿង​ពេញ​ដល់ពេល​មក​ដក​ឡាន​វិញ​ស៊ី​គ្រឿង​អស់​សុំ​ខ្លាច ហើយ​លោក​ប៉ូលិស​អើយ​ធ្លាប់តែ​ឮ​គេ​ថា ឥឡូវ​ជួប​ផ្ទាល់​ខ្លួនឯង​បានដឹង​”​។​

​បន្ទាប់ ពី ម្ចាស់ រថយន្ត បាន​បង្ហោះ អំពី ការបាត់បង់ គ្រឿង​រថយន្ត​ស្ទើរតែ​អស់ ខណៈ​រក្សាទុក​នៅ អធិការ ដ្ឋា​ន នគរបាល ស្រុក អង្គស្នួល មហាជន រិះគន់ ខ្លាំង ទៅលើ មន្ត្រី នគរបាល ស្រុក អង្គស្នួល ៕

ដោយ​៖​កូ​ឡាប

 

spot_img
×