Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រានព្រៃ បាញ់​សត្វ​ទន្សោង​ពីរ​ក្បាល​ងាប់​នៅ​ខេត្តមណ្ឌលគិរី ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់​

spot_img

មណ្ឌលគិរី​៖ សត្វ​ទន្សោង​ពីរ​ក្បាល ត្រូវបាន​គេ​ប្រទះឃើញ​ងាប់ ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់​នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០​។

លោក អ៊ុំ វណ្ណ​សុភៈ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បានឱ្យដឹងថា ក្រុមហ៊ុន​លឹម រ៉ូយ៉ាល់ បាន​រាយការណ៍​ថា មាន​សត្វ​ទន្សោង​ងាប់​នៅក្នុង​ដី​ក្រុមហ៊ុន របស់ខ្លួន ទើប​ក្រុមការងារ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ចុះទៅពិនិត្យ​ដល់ទី​តាំង​កើតហេតុ និង​សហការ​ជាមួយ​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ។

ក្រុមការងារ​បានឃើញ​សត្វ​ទន្សោង​ញី​ចំនួន​២​ក្បាល បាន​ងាប់​មាន​សភាព​ហើម​ស្អុយ ប្រហែលជា​ងាប់​៣​ទៅ ៤​ថ្ងៃ​មកហើយ​។ សត្វ​ទន្សោង​ដែល​ងាប់​នេះ ត្រូវបាន​ជន​មិន​ស្គាល់មុខ​បាញ់​នៅក្នុង​ព្រៃ​ការពារ​ភ្នំ​ព្រេច ហើយ​សត្វ​ទន្សោង​នោះ បាន​រត់​មក​ងាប់​នៅក្នុង​ដី​ក្រុមហ៊ុន​ចម្ងាយ​ពី​ផ្លូវធំ​ប្រហែល​៣០​ម៉ែត្រ​។

បន្ទាប់មក​ក្រុមការងារ​បាន​កប់​សព​សត្វ​ទន្សោង​នៅនឹងកន្លែង​កើតហេតុ​។

លោក កែវ សុភ​ក៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​និយាយថា លោក​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ ករណី​បាញ់​សត្វ​ទន្សោង​នេះហើយ ដើម្បី​វែកមុខ​រក​ជន​ដែល​ប្រព្រឹត្ត​ខុសច្បាប់​៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×