Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកកាសែត​ម្នាក់​បន្លំ​ខ្លួន​ជា​មន្ត្រី​បរិស្ថាន ត្រូវ​តុលាការឃុំខ្លួន​ពីបទ ឆបោក ជម្រិត​ទារប្រាក់​ម្ចាស់​អាជីវកម្ម

​សៀមរាប ៖ ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី បាន​ថ្លែងថា នៅ​ល្ងាច ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០​នេះ ជន​ត្រូវ​ចោទ​ឈ្មោះ ព្រលឹង​សំរេច ស៊ិន​វុ​ឌ្ឍី ហៅ តា​លៀង ( ឈ្មោះ​ដើម ស៊ីម ឈុន​លៀង ភេទ​ប្រុស អាយុ 56​ឆ្នាំ ត្រូវបាន លោក ជឺ សុខ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ខេត្តសៀមរាប​ហើយ ដោយ​ចោទប្រកាន់​ពីបទ ឆបោក ។​

​បើតាម​ការ​ឲ្យ​ដឹង​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការរង​ទទួល​ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ថា​៖ ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ពី តំណាង​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​មានការ​ឯកភាព​ឲ្យ​ស្រាវជ្រាវ​ពី លោកស្នងការ​នគរបាល​ខេត្ត ហើយ ដោយមាន​ដីកា សម្រេច​ឲ្យ​បើក​ការស៊ើបអង្កេត​បឋម​ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប នៅ​រសៀល ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ រួចមក កម្លាំង​ផែន​ការងារ​សន្តិសុខ​ដឹកនាំ​ផ្ទាល់ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការរង​ទទួល​ការងារ​សន្តិសុខ ដែលមាន​កម្លាំង​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង ជា​អ្នកអនុវត្ត ចូលរួម​សហការ​ពី​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្វាយដង្គុំ របស់​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បានធ្វើ​ការអញ្ជើញ ជនសង្ស័យ ឈ្មោះ ព្រលឹង​សំរេច ស៊ិន​វុ​ឌ្ឍី ហៅ​តា​លៀង ដែលមាន​ឈ្មោះ​ដើម ស៊ីម ឈុន​លៀង ភេទ​ប្រុស អាយុ​៥៦ ឆ្នាំ មុខរបរ ជា​អ្នកសារព័ត៌មាន មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​វាល សង្កាត់ គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​បានធ្វើ​សកម្មភាព​ប្រើប្រាស់​ទូរស័ព្ទ​ហៅ​ទៅ ម្ចាស់​អាជីវកម្ម​មួយកន្លែង នៅ​ស្រុក​ក្រឡាញ់ ដោយ​ប្រាប់​គេ​ថា​ខ្លួន​ជាម​ន្ត្រី​បរិស្ថាន​ខេត្ត និង​មាន​បញ្ជា​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ឲ្យ​ជួយ​ដោះស្រាយ​លុយ​ខ្លះ បើ​មិន​អ៊ីចឹង​ទេ​និង​ឲ្យ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​អាជីវកម្ម ដែល​ការនិយាយ​នេះ​កាលពី​ថ្ងៃទី​៩​ខែឧសភា ឆ្នាំ​២០២០ ។​

​ក្រោយ​ការសាកសួរ សាមីខ្លួន​បាន​ឆ្លើយ​សារភាព ថា ខ្លួន​ពិតជា​បាន ធ្វើ​សកម្មភាព​មែន ។ សកម្មភាព​នេះ ជា​សកម្មភាព​នាំ​ឲ្យ​ប៉ះពាល់​ដល់ មន្ទីរ​បរិស្ថាន​ខេត្ត និង​ថ្នាក់ដឹកនាំ​ខេត្ត​។ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ដោយ​ប្រកាន់​ពីបទ​ក្លែងបន្លំ និង កំហែង​យក ៕​

ដោយ​៖​កូ​ឡាប​

×