Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ​ ២​គ្រឿង​ បុក​គ្នា​បណ្ដាល​ឲ្យ​ស្ដ្រី​មាន​ផ្ទៃពោះ​ម្នាក់​រងរបួស​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ រថយន្ដ​ ២​គ្រឿង​ បុក​គ្នា​ត្រង់ចំណុច​ផ្លូវកែង​បណ្ដាល​ឲ្យ​ស្ដ្រី​មាន​ផ្ទៃពោះ​ម្នាក់​ក្នុង​រថយន្ដ​រងរបួស ចំណែកឯ​រថយន្ដ​វិញ​រង​ការខូចខាត​ទាំងសងខាង​យ៉ាងដំណំ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ យប់ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​ព្រៃ​ពពែ​ល សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​ហាយ​ឡិន​ឌ័​រ​មួយគ្រឿង​ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ​2BD-0489 ជិះ​គ្នា​៣​ដោយ​នៅក្នុង​រថយន្ដ​មាន​ស្ដ្រី​មាន​ផ្ទៃ​ម្នាក់​លុះ​ពេលមកដល់​ផ្លូវបំបែក​ជា​បួន​ជា​ចំណុចកើតហេតុ ក៏ត្រូវ​រថយន្ដ ស៊េរី​ទំនើប​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស​ពាក់​ផ្លាកលេខ​ស្វាយរៀង 2B-9666 ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន ជិះ​គ្នា​៤​នាក់ បាន​បើក​បុក​ពី​ចំហៀង​នៃ​រថយន្ដ​ហាយ​ឡិន​ឌ័​រ បណ្ដាល​ឲ្យ​រងរបួស​ស្ដ្រី​មាន​ផ្ទៃពោះ​នៅក្នុង​រថយន្ដ​បាន ប​ព្ជូា​ន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ចំណែកឯ​រថយន្ដទាំង​២​គ្រឿង​រង​ការខូចខាត​ទាំងសងខាង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ បាន​ឲ្យ​ភាគី​ទាំង​២​សម្រួល​គ្នា ក៏​ម្ចាស់​រថយន្ដ​ឡង់​គ្រី​ស័​រ​ ព្រមសង​សំណង​ជា​ទឹកប្រាក់​ចំនួន​៧០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​៕​

ដោយ​ភ​ត្រា​

spot_img
×