ក្មេងស្រីវ័យជំទង់ អាយុ ១២ឆ្នាំ និងក្មេងប្រុស១៦ឆ្នាំ បានត្រូវរន្ទះបាញ់ស្លាប់ពេល “ប្រព្រឹត្តរឿងមនុស្សពេញវ័យ” នៅកណ្តាលចម្ការពោត ។
ហេតុការណ៍គួរឲ្យអាណិតអាសូរនេះ កើតឡើងទៅរដ្ឋធានី Lilongwe ប្រទេស Malawi ខណៈពេលគ្រួសារក្មេងស្ទាវទាំង២ បានរាយការណ៍ប្រាប់ប៉ូលិសពីរឿងកូន សុខៗស្រាប់តែបាត់ខ្លួន។ ស្រាពេលនោះដែរ ប៉ូលិសទទួលបានព័ត៌មានថា ពលរដ្ឋមួយក្រុមបានឃើញសាកសពក្មេងប្រុសស្រី ២នាក់ ដេកក្បែរគ្នានៅក្នុងចម្ការពោតមួយ។
សាកសពក្មេងប្រុសស្រីទាំង២ ដេកស្លាប់ក្បែរគ្នាព្រោះរន្ទះបាញ់
ពេលទៅដល់កន្លែងកើតហេតុប៉ូលិសបានឃើញសាកសព២ដេកក្បែរគ្នា ហើយសុទ្ធសឹងក្នុងវ័យជំទង់។ សាកសពក្មេងស្រីពុំទាន់ទាំងបានស្លៀកសម្លៀកបំពាក់ផង។ ផ្អែកតាមកោសល្យវិច្ច័យកន្លែងកើតហេតុ និងស្លាកស្នាមបន្សល់ទុកលើរាងកាយជនរងគ្រោះ ប៉ូលិសសន្និដ្ឋានថា ក្មេងទាំង២ បានសម្លាប់សាររន្ទះបាញ់។
ម្យ៉ាងទៀត ក្រុមគ្រួសារដែលរាយការណ៍ប្រាប់ពីសមាជិករបស់ខ្លួនបាត់ខ្លួនក៏បានមកមើល ហើយទទួលស្គាល់ថា ពួកគេពិតជាកូនៗរបស់ខ្លួនមែន។ ក្មេងស្រីអភ័ព្វឈ្មោះ Patricia Guwe អាយុ ១២ឆ្នាំ ដោយក្មេងប្រុសឈ្មោះ Anderson Yohane អាយុ ១៦ឆ្នាំ។
ប៉ូលិសក៏បានវាយតម្លៃបន្ថែមថា ៖ ក្មេងទាំងពីរ កំពុងរៀន “ធ្វើតាមមនុស្សពេញវ័យ” នៅចម្ការពោត ស្រាប់តែមេឃរកកលភ្លៀង ហើយអ្នកទាំង ២ បានត្រឹមស្លៀកសម្លៀកបំពាក់វិញ ពុំទាន់ហើយផង ក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង។
ប៉ូលិសបានបញ្ជាក់ករណី ដោយក្រុមគ្រួសារបានទទួលសពកូនៗរបស់ខ្លួនទៅធ្វើបុណ្យតាមប្រពៃណី ទាំងចិត្តក្តុកក្តួល អាណិតរកអ្វីប្រៀបផ្ទឹមពុំបាន៕ ចន្ទ្រា