មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា សហរដ្ឋអាមេរិចនឹងលែងមាននៅក្នុងប្រទេសស៊ីរី និងអ៊ីរាក់ទៀតហើយ។
មេដឹកនាំរូបនេះថ្លែងថា “ជាការពិតណាស់ ប្រជាជនអាមេរិចនឹងមិននៅអ៊ីរ៉ាក់ និងស៊ីរីទៀតទេ ហើយពួកគេនឹងត្រូវបណ្តេញចេញពីប្រទេសទាំងនោះ ខណៈដែលប្រជាជនអាមេរិចគាំទ្រភេរវកម្ម និងត្រូវបានស្អប់ខ្ពើមដោយប្រទេសនៅក្នុងតំបន់”។
លោក Ayatollah Ali Khamenei ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំតាមវីដេអូ ជាមួយនឹងនិស្សិតអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Xinhua