Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ជូនដំណឹង ស្តីពីព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»

ភ្នំពេញ ៖ ក្រសួងទេសចរណ៍មានកិត្តិយស សូមជម្រាបជូនភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍សហការជាមួយ រដ្ឋបាលខេត្តក្រចេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នឹងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ៩កើត ដល់ថ្ងៃអាទិត្យ ១១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ខេត្តជាប់ដង ទន្លេកម្ពុជា ជាពិសេសខេត្តក្រចេះ, ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ, ពង្រឹងនិងលើកកម្ពស់គុណភាព សេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍, លើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក និងជំរុញការអភិវឌ្ឍនៅ នឹងកន្លែងជូនដល់ប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ ក្នុងខេត្តក្រចេះ។

ពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ បុណ្យទន្លេលើកទី១០ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក កម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូតបរទេសប្រចាំនៅកម្ពុជា តំណាងរដ្ឋបាលរាជធានី ខេត្ត ទាំង២៥ សមាគមទេសចរណ៍ ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ វិស័យឯកជន អ្នកផលិតមាតិកា (Influencers, KOLs) និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនពាន់នាក់។

ដើម្បីជំរុញឱ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០នេះ ប្រព្រឹត្តទៅដោយភាពអធិកអធម គណៈកម្មការ
អន្តរក្រសួងនឹងរៀបចំកម្មវិធីសំខាន់ៗ ដូចខាងក្រោម៖
១- ពិធីរាប់បាត្រព្រះសង្ឃចំនួន៩៩អង្គដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ កកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន ២- កម្មវិធីដុតក្រឡានក្រចេះដឹងគុណវីរៈកងទ័ពនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រមទាំងផ្ញើ
ក្ដីនឹករលឹកដល់ប្រជាជនភៀសសឹក។៣- កម្មវិធីព្រលែងកូនត្រីចូលក្នុងទន្លេ ដើម្បីផ្ដល់ជីវិតថ្មី និងបន្តនិរន្តរភាពជីកមកអប់ជើង
បួងសួងសុំសេចក្តីសុខដល់ប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព។

×