ការលើសសម្ពាធឈាមគឺជាបញ្ហាសុខភាពញឹកញាប់មួយដែលកំពុងតែកើតឡើងទូទាំងពិភពលោក។ យោងទៅតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា អ្នកកើតជំងឺនេះមានរហូតដល់ ១,១៣ទ្រីលាននាក់ទូទាំងពិភពលោក ហើយក៏ជាដើមហេតុចម្បងមួយដែលនាំឲ្យមនុស្សឆាប់ស្លាប់ផងដែរ។ ជាធម្មតា សម្ពាធឈាមមនុស្សយើងគួរតែមាន ១២០/៨០mm Hg។ ការដែលសម្ពាធឈាមលើសពី ១៤០/៩០ mm Hg ឡើងទៅ មានន័យថាលើសសម្ពាធឈាមហើយ។
យ៉ាងណាមិញ ការញ៉ាំប្រៃ និងស្ត្រេសត្រូវបានគេចាត់ទុកថាជាដើមហេតុចម្បងមួយនៃជំងឺលើសសម្ពាធឈាម។ ប៉ុន្តែវាក៏មានកត្តាផ្សេងៗទៀតជាច្រើនដែលនាំឲ្យលើសសម្ពាធឈាមដែរដូចជា៖
ញ៉ាំផ្អែមពេក
មែនហើយ ជាតិផ្អែមអាចធ្វើឲ្យលើសសម្ពាធឈាមបានដែរ។ តាមពិតទៅ វាអាចជារឿងគ្រោះថ្នាក់ជាងប្រៃទៅទៀតបើនិយាយដល់ការលើសសម្ពាធឈាម។ ដូច្នេះចូរប្រុងប្រយ័ត្នឲ្យមែនទែនចំពោះជាតិផ្អែមកៃច្នៃ។ បើសិនជារបបងាហារមានជាតិផ្អែមច្រើន នោះវានឹងធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់បាន។ ត្រឹមភេសជ្ជៈមានជាតិហ្គាស ៧០០ក្រាមអាចធ្វើឲ្យសម្ពាធឈាមខាងលើឡើង ១៥លេខ និង ខាងក្រោម ៩លេខហើយ។
ឯការ
ការសិក្សាជាច្រើននិយាយថា កាលណារាងកាយមានភាពរឹងមាំបានយូរ នោះវានឹងជួយបន្ថយការកើតជំងឺធ្ងន់ធ្ងរបាន។ រឿងនេះមិនគ្រាន់តែជារឿងរស់នៅក្នុងសង្គមទេ តែអ្នកក៏ត្រូវតែមានអារម្មណ៍ថាខ្លួនឯងមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនឲ្យបានល្អដែឬ។ សម្ពាធឈាម Diastolic របស់មនុស្សឯការអាចនឹងឡើងខ្ពស់ ១៤លេខក្នុងរយៈពេល៤ឆ្នាំ។ ការដែលរស់នៅកង្វះភាពមានសន្តិសុខ និងមានអារម្មណ៍ខ្លាចជាប់ប្រហែលជាធ្វើឲ្យរាងកាយងាយនឹងរងជំងឺផង។
ឈឺចាប់
ការឈឺចាប់ស្រួចស្រាវ ឬភ្លាមៗប្រហែលជាមានឥទ្ធិពលអវិជ្ជមានចំពោះប្រព័ន្ធសរសៃប្រសាទ។ រឿងនេះអាចនាំឲ្យសម្ពាធឈាមឡើងខ្ពស់បាន។ អ្នកអាចពិសោធន៍រឿងនេះបាននៅពេលអ្នកជ្រលក់ដៃក្នុងទឹកកក ឬសង្កត់លើថ្ពាល់ ឬក្រចកដៃបាន ពេលនោះចរន្តអគ្គិសនីរបស់ម្រាមដៃនឹងមានឥទ្ធិពលដូចគ្នា។
ការខ្សោះជាតិទឹក
សរសៃឈាមនឹងទៅជាតឹងនៅពេលកោសិកាអ្នកស្ងួត ឬមិនមានជាតិទឹកគ្រប់គ្រាន់។ រឿងនេះគឺជារបៀបដែលវាធ្វើការហើយ។ បើសិនជាកម្រិតជាតិទឹកក្នុងកោសិកាចុះទាប ខួរក្បាលនឹងបញ្ជូនសញ្ញាទៅកាន់ក្រពេញ Pituitary ដើម្បីបញ្ចេញសារធាតុគីមីដែលធ្វើឲ្យសរសៃឈាមរួញស្វិត។ ក្រៅពីនែះ តម្រងនោមក៏មិនបង្កើតទឹកនោមគ្រប់គ្រាន់បានដែរ។ ដូច្នេះសរសៃឈាមដែលរួមតូចនឹងកើនឡើងក្នុងខួរក្បាល និងបេះដូង៕
អត្ថបទ៖ health.com.kh