Sunday, November 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរខួបលើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥

ភ្នំពេញ ៖ ក្នុងឱកាសនៃព្រះរាជពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពជា បានមានព្រះរាជបន្ទូលថា ‘’ជនរួមជាតិជាទីស្នេហា!
ក្នុងជីវភាពប្រទេសជាតិនីមួយៗ គ្មានអ្វីឲ្យមានតម្លៃជាងឯករាជ្យទេ ព្រោះឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ និងសុភមង្គលទាំងឡាយដទៃទៀត។ …”
ទាំងនេះគឺជាសម្រង់នៃព្រះបន្ទូលដ៏មានតម្លៃលើសអ្វីៗទាំងអស់ នៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះវររាជបិតាឯករាជ្យជាតិ។
ទូលបង្គំជា កូន ចៅ ចៅទួត ចងចាំមិនភ្លេចនូវព្រះរាជបូជនីយកិច្ចដ៏មុះមុត អង់អាច ដើម្បីទាមទារឲ្យនូវឯករាជ្យជូនជាតិមាតុភូមិកម្ពុជា ពីសំណាក់អាណានិគមបារាំង។

ព្រះអង្គលះបង់នូវព្រះកាយពលសព្វបែបយ៉ាង ដើម្បីធានានូវការទាមទារឯករាជ្យជាតិ ជូនជាតិរបស់ព្រះអង្គ។
នៅទីបំផុត ក្នុងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កម្ពុជាទទួលបាននូវឯករាជ្យជាតិពេញលេញ ក្រោមស្នាព្រះហស្តដ៏ឧត្តុងឧត្តមនៃសម្តេច ”ព្រះបិតាឯករាជ្យជាតិ”

ក្រោយព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះមក កម្ពុជាហៅខ្លួនឯងថា “ព្រះរាជអាណាចក្រកម្ពុជា” នេះជាការឈានដល់យុគមាស នៃប្រទេសកម្ពុជា ដោយព្រះរាជកិច្ចដឹកនាំនៃអង្គសម្តេចព្រះបិតា…!!! ជយោ! កម្ពុជាឯករាជ្យ…!!!!”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×