ដូចដែលបងប្អូនប្រិយមិត្តគ្រប់គ្នាបានដឹងថា តម្រូវការម៉ាស គឺពិតជាខ្ពស់នៅគ្រប់ទីកន្លែង មិនថានៅប្រទេសណានោះទេ នៅក្នុងអំឡុងនៃការរាតត្បាតផ្ទុះខ្លាំងពីវីរុសកូរ៉ូណា ឬ Covid-19 ។ ទោះយ៉ាងណា ដើម្បីសេចក្តីថ្លៃថ្នូរ នោះយើងម្នាក់ៗមិនគួរណាមានដៃជើង បន្លំលួចរបស់អ្នកដទៃឡើយ។
ជាក់ស្តែងណាស់ ដូចក្នុងវីដេអូថ្មីមួយនេះ របស់ទំព័រហ្វេសប៊ុក All Singapore Stuff យើងគ្រប់គ្នាពិតជាមានការហួសចិត្តយ៉ាងខ្លាំងតែម្តង នៅពេលដែលឃើញស្ត្រីម្នាក់នៅក្នុងសិង្ហបុរី បានលួចម៉ាសគេដែលកំពុងដាក់ហាលផ្លូវដើរមុខផ្ទះ ទាំងកណ្តាលថ្ងៃ។
តាមរយៈវីដេអូ បានបង្ហាញឲ្យស្ត្រីម្នាក់កំពុងដើរកាត់កម្រាលផ្លូវ ក្នុងបុរីមួយ ស្ថិតនៅក្នុងតំបន់ Jalan Bahar ខណៈដៃម្ខាងយួរថង់ផ្ទុកគ្រឿងធ្វើម្ហូបពីរបីថង់។ ប៉ុន្តែ ខណៈមកដល់ចំណុចផ្ទះមួយ ក្រឡេកឃើញម៉ាស់ប្រើរួចពណ៌ខ្មៅ១កំពុងដាក់ហាលចុងគេ ស្រាប់តែស្ត្រីរូបនេះត្រឡប់ក្រោយ មកចាប់យកចេញពីស្នួរ និងដើរចាកចេញទៅយ៉ាងលឿនតែម្តង។
វីដេអូនេះនៃហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១០ ត្រូវបានចែករំលែកយ៉ាងលឿន ។ ដោយក្នុងនោះ អ្នកលេងអ៊ីនធឺណិតជាច្រើនបានលើកជាចម្ងល់ខ្លាំងមែន ចំពោះទង្វើរបស់ស្ត្រីរូបនេះ ដែលមិនយកចិត្តទុកដាក់ចំពោះបញ្ហាអនាម័យសោះអ៊ីចឹង ព្រោះថាម៉ាស់នោះ មិនដឹងថាត្រូវបានប្រើរួចប៉ុន្មានដងទៅហើយទេ!!៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ worldobuzz)