Tuesday, May 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជលផល​ចាប់​អ្នករកស៊ី​ត្រី​ម្នាក់ បណ្តាល​ឲ្យ​មានការ​ផ្ទុះ​តវ៉ា ពលរដ្ឋ​សម្រុកចូល​អគារ​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង ដើម្បីទាមទារមនុស្សមកវិញ

spot_img

​ស្ទឹងត្រែង​៖ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាននាំគ្នា​តវ៉ា​សម្រុក ចូល​អគារ​ខណ្ឌ​រដ្ឋបាល​ជល ផល​ខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០​។​


នៅ​ព្រឹក​ថ្ងៃ​ដដែល មន្ត្រីជលផល​ខេត្តស្ទឹងត្រែង បាន​ចុះ​ឃាត់​បុរស​ម្នាក់ ដែលជា​មុខ​ស​ញ្ញ៉ា​រកស៊ី​ដឹក​ត្រី​លក់​។ ជលផល សង្ស័យថា បុរស​មុខសញ្ញា​ដឹកជញ្ជូន​ត្រី ពាក់ព័ន្ធ​បទល្មើស ចេញពី​តំបន់​អភិរក្ស ដង​ទន្លេមេគង្គ នៅ​ភូមិ​ត្បូង​ខ្លា ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។​

​មន្ត្រី​ជំនាញ​ជលផល ឃាត់​សួរនាំ​យកទៅ​ខណ្ឌ​ជលផល​ខេត្ត ក៏​ស្រាប់​តែមាន​ការតវ៉ា សម្រុកចូល​អគារ​រដ្ឋ​បាល​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង ក្នុង​គោលបំណង​ទាមទារ ឲ្យ​មានការ​ដោះលែង​បុរស​ម្នាក់ ដែល​ត្រូវ​ជលផល​ឃាត់ខ្លួន​ទៅវិញ​។​

​លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​ជល​ខេត្តស្ទឹងត្រែង បាន​បំភ្លឺថា ការ​សម្រុកចូល​អគារ​រដ្ឋ​ជា​ទង្វើ​ខុសច្បាប់​។ តែ​ការយោគយល់ និង​មានការ​សម្របសម្រួល មន្ត្រី​ជំនាញ​បានអនុញ្ញាត​ឲ្យ​បុរស​អ្នកភូមិ​វិលត្រឡប់​ទៅផ្ទះ​វិញ​។ ករណីនេះ គឺជា​ការភាន់ច្រឡំ​។ លោក នាយ​ខណ្ឌ​ជលផល​បាន​បន្តថា ក្នុង​រដូវ​បិទ​នេសាទ​នេះ ក្នុង​តំបន់​ខេត្តស្ទឹងត្រែង ច្បាប់​មិន​អនុញ្ញាត​ឲ្យ​មានការ​នេសាទ ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់ ឬ​ដឹកជញ្ជូន​អនុផល​ត្រី ដែលមាន​ពង​លក្ខណៈ​ជួញដូរ​ឡើយ​។​
​រដូវ​នេះ ត្រី​រាប់លាន​ក្បាល កំពុង​ពង ហើយ​បម្លាស់​ទី​ទៅរក​កន្លែង​ពង​កូន​។​

លោក​នី រ៉ូ សុំ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​អភិរក្ស​ត្រី​មេ​ពូជ ដើម្បី​គង់វង្ស​ត​កូន​ដល់​ចៅ​។ លោក​ថា ការចុះផ្សាយ ស្តី​ច្បាប់​ជលផល​ឆ្នាំនេះ ឃើញថា​ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង យល់ដឹង​មិន​ប្រព្រឹត្ត​បទល្មើស​នេសាទ ដូចជា ការប្រើ​ឧ​បករ​ឆក់ និង​បណ្តែតមង​កាត់​ទន្លេ​ស្អេកស្កះ ដូច​រាល់​ឆ្នាំ​ទៀតឡើយ​។​

នៅ​ឆ្នាំនេះ សហគមន៍​ចំនួន​៥៦ ត្រូវបាន​បង្កើតឡើង ដើម្បី​ការពារ​និង​ទប់ស្កាត់ បទល្មើស​នេសាទ​។ ហើយ​ជនសង្ស័យ​រួមទាំង​វត្ថុតាង ជាច្រើន​ករណី ត្រូវបាន​បញ្ជូន​សំណុំរឿង ទៅ​តុលាការ​៕

ដោយ​៖​សុខុម​

spot_img
×