ឆ្នាំជូត
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះសម្រាប់លោកអ្នកកើតឆ្នាំកណ្តុរឃើញថា ដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើន ម្ល៉ោះហើយឱ្យប្រយ័ត្នបញ្ហាការទទួលរងរបួសខ្លួនប្រាណ ឬ ឧប្បត្តិហេតុបន្តិចបន្តួចណាមួយកើតឡើង។
ជំនួញ ៖ ចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរណាមួយព្រោះតែការធ្វេសប្រហែស។
ស្នេហា ៖ ងាយកើតមានជម្លោះវិវាទនិងការប្រេះស្រាំធ្ងន់ធ្ងរ ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារនានា ដូចជាទំនាក់ទំនងការងារ ការចរចា ស៊ីញ៉េឯកសារឬការធ្វើពិធីអ្វីមួយផង។ អំឡុងពេលនេះធ្វើច្រើននឹងទទួលបានផលច្រើនមកវិញផង។
ជំនួញ ៖ អាចរកផលកម្រៃមកវិញគ្រាន់ចិញ្ចឹមឆ្នាំងបាយផងដែរ ។
ស្នេហា ៖ ជាពេលវេលាល្អសម្រាប់កំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាដំបូងនាថ្ងៃនេះជាការប្រពៃគួរសម៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកមានកិច្ចការអ្វីអាចសម្រុកបានហើយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញនៅពេលក្រោយជានិច្ច។
ជំនួញ ៖ ថ្ងៃនេះរាសីល្អសម្រាប់ឆ្នាំខាលបើបើករបរថ្មីៗជាការល្អប្រពៃផង ព្រោះឱកាសល្អៗកំពុងហុចឱ្យ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ មានការរីកចម្រើនលូតលាស់ល្អ និងជាថ្ងៃសម្រាប់បើកចំហបេះដូងសម្រាប់គ្នាហើយ ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះឆ្នាំទន្សាយរាសីនៅរក្សាឡើងខ្ពស់ត្រដែតដដែល ដូចនេះដំណើរជីវិតរបស់លោកអ្នកមានការជឿនលឿនទៅមុខ និងធ្វើអ្វីៗតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ ។
ជំនួញ ៖ សម្រាប់របររកស៊ីមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេ គឺដូចសព្វមួយដង។
ស្នេហា ៖ សម្រាប់ស្នេហាប្រុសស្រីមានការរីកលូតលាស់សន្សឹមៗ តែបើថយក្រោយវិញឆាប់រហ័សណាស់និងពិសេសងាយបាក់បែកទៀតផង៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកល្អប្រសើរគួរសម ហើយបើចង់ធ្វើអ្វីមួយមិនថាកិច្ចការងារតូចធំតែងទទួលជាផ្លែផ្កាមកវិញមួយចំនួនផងដែរ។ទោះបីយ៉ាងណាការងារបើជួបបញ្ហាកាលពីមុនមក ហើយខិតខំដោះស្រាយនៅថ្ងៃនេះឃើញថាបញ្ហាដែល អាក្រក់នឹងប្រែមកល្អវិញ។
ជំនួញ ៖ ថ្ងៃនេះលោកអ្នកជួបរឿងទុក្ខកង្វល់ច្រើន ព្រោះតែការជួញទីជិតឆ្ងាយពុំហុចផ្លែផ្កាដូចជាទីគាប់ចិត្តប៉ុន្មានទេ។
ស្នេហា ៖ មានភាពស្រស់ស្រាយនិងផ្អែមល្ហែមដូចសព្វមួយដង៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើមានការចរចាឬនិយាយអ្វីមួយជាមួយអ្នកដទៃឃើញថាងាយជួបនូវបញ្ហាផង ហេតុនេះគប្បីមានការប្រយ័ត្នប្រយែង។ លោកអ្នកធ្វើអ្វីក៏ដោយតោងតែមានចិត្តត្រជាក់និងដាច់ខាតមិនត្រូវយកចិត្តភ្លើងដាក់ខ្លួននោះឡើយ។
ជំនួញ ៖ សម្រាប់អ្នកកើតឆ្នាំម្សាញ់ការធ្វើជំនួញជួបការលំបាកក្នុងការរកផលចំណូល ហើយអាចមានការរំលោភបំពានពីអ្នកមានមុខរបរដូចគ្នាទៀតផង។ ការធ្វើដំណើរជិតឆ្ងាយមិនបានជួបសុខដុមប៉ុន្មានទេ៕
ស្នេហា ៖ កើតការប្រចែប្រច័ណ្ឌច្រើន និងមានការតានតឹងសម្តីដាក់គ្នា ៕
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយស្ត្រីចូរប្រយ័ត្នបញ្ហាគ្រប់រឿងចូលយាយីដោយប្រការណាមួយ។
ជំនួញ ៖ ពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួសឬហោះរំលងជានិច្ច។ ចូរប្រយ័ត្នការជួយយកអាសាគេព្រោះច្រើនយកគុណប្តូរទោសមកវិញទេ។
ស្នេហា ៖ ជាពេលវេលាមិនល្អសម្រាប់ផ្សំផ្គុំអាពាហ៍ពិពាហ៍ទេ ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឱ្យសប្បាយចិត្ត ហើយការងារក៏ឃើញថាជឿនលឿនទៅមុខគួរសមថែមទៀត។
ជំនួញ ៖ មានភាពរលូនល្អទៅមុខជានិច្ច ហើយបើលោកអ្នកចង់បើកមុខរបរថ្មីឬចង់ចរចាទិញអ្វីមួយជាឱកាសល្អប្រពៃ។
ស្នេហា ៖ មានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក ហើយបើចង់ផ្សះផ្សាជម្លោះជាពេលវេលាល្អ ព្រោះឆាប់ប្រែប្រួលពីអាក្រក់មកល្អណាស់៕
ឆ្នាំវក
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើមានឯកសារអ្វីគប្បីប្រយ័ត្នប្រយែងហើយបើមានណាត់នរណាម្នាក់ពីរឿងកិច្ចការងារគប្បីទៅមុនម៉ោងណាត់ក៏ប្រសើរដែរ។
ជំនួញ ៖ ផ្លែផ្កាដែលហុចមកវិញឃើញថាមានចូលមួយៗគ្រាន់បំពេញបំពង់ផងដែរ។
ស្នេហា ៖ កើតមានភាពរកាំរកូសច្រើន៕
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖ នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេ ដូចនេះគប្បីធ្វើបុណ្យដាក់ទានឬរំដោះគ្រោះចេញក៏ប្រសើរដែរ។ លោកអ្នកក្នុងអំឡុងពេលនេះឱ្យប្រយ័ត្នបញ្ហាសុខភាពបន្តិច។
ជំនួញ ៖ ផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់ តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។
ស្នេហា ៖ មានប្រាស្រ័យល្អក្នុងការទំនាក់ទំនងគ្នា ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារអ្វីមួយពីព្រោះថាតែងហុចផលមកវិញលឿនផង។
ជំនួញ ៖ ហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។
ស្នេហា ៖ ផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណងផង។
ជំនួញ ៖ របររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។
ស្នេហា ៖ មានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕