Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តាប់​បញ្ហា​គ្រប់យ៉ាង​របស់​ប្រជាពលរដ្ឋ ក្នុងការ​កែលម្អ​ក្នុង​សហគមន៍

ភ្នំ​ពេ​ញា​៖ ដើម្បី​ស្តាប់​នូវ​រាល់​បញ្ហា​អ្វី​គ្រប់យ៉ាង​ដែល​ប្រជាពលរដ្ឋ​ចង់បាន ក្នុងការ​កែលម្អ​ក្នុង​សហគមន៍ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ត្រូវបាន​ធ្វើឡើង​នៅ​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃទី​១០​ខែតុលា​នេះ​។​​បើតាម​លោក​ជាម ហេង មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា វាទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី នាពេលនេះ ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហា​៣​ចំណុច ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន​។​

​លោក​សួន រិនឌី សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា វាទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ នឹង​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ចូលរួម​ក្នុង​ដំណើរការ​អភិបាលកិច្ច​ល្អ និង​ជា​ប្រព័ន្ធ​មួយ​សម្រាប់​លើកកម្ពស់​គណនេយ្យភាព តម្លាភាព​ក្នុងការ​ពិនិត្យមើល ក្នុង​ការផ្តល់​សេវាសាធារណៈ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ដើម្បី​ធានាថា នូវ​រាល់​បញ្ហា​អាទិភាព​របស់​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ត្រូវបាន​ពិនិត្យ​ដោះស្រាយ​និង​ឆ្លើយតប គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុង​មូលដ្ឋាន ត្រូវបាន​រួមបញ្ចូល បរិ​យា​ប័ន្ន​ក្នុង​ដំណើរការ នៃ​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ។ ម្យ៉ាងទៀត ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មាន​គោលបំណង​ជំរុញ​នូវ​វប្បធម៌ នៃ​ការសិក្សា​និង​ការលើកកម្ពស់ គណនេយ្យភាព​តាមបែប​ប្រជាធិបតេយ្យ នៃ​ការរៀបចំ​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ នូវ​រៀងរាល់​ត្រីមាស​ទី​៤ ក្នុង​ឆ្នាំ​នីមួយៗ ហើយ​ផ្តល់ឱកាស​នោះ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នឹងធ្វើ​ការផ្តល់ជូន​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ និង​សមិទ្ធ​ដែល​ក្រុមប្រឹក្សា​សម្រេចបាន​នាពេល​កន្លងមក និង​បញ្ហា​ប្រឈម​នានា ។ ផ្តល់ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​អំពី​អាទិភាព​នៃ​ការអភិវឌ្ឍ​របស់​ក្រុមប្រឹក្សា​ទៅ​ឆ្នាំ​ខាងមុខ ផ្តល់ឱកាស​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ពិភាក្សា​លើ​របាយការណ៍​របស់​ក្រុមប្រឹក្សា ទទួលយក​អនុសាសន៍​និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដើម្បី​ពិភាក្សា​និង​ឆ្លើយតប​។

​លោក​សមាជិក​ក្រុមប្រឹក្សា​រាជធានី បានបញ្ជាក់​បន្ថែមថា រាល់​សំណួរ​សំណើ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ដាក់ជូន​ក្រុមប្រឹក្សា​រាជធានី​នាពេល​ឆ្នាំ​២០១៦​កន្លងមក គឺ​ក្រុមប្រឹក្សា​បាន​ចាត់​ឲ្យ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ធ្វើការ​ដោះស្រាយ​ជា​បន្តបន្ទាប់ និង​សំណូមពរ​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ថវិកា​អភិវឌ្ឍន៍​របស់​រាជធានី ត្រូវបាន​ដាក់ចូល​ក្នុង​ផែនការ​អភិវឌ្ឍ​៣​ឆ្នាំ​រំកិល​។​

​គួរ​បញ្ជាក់ថា សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ ការចូលរួម​មតិយោបល់ និង​លើកឡើង​នូវ​សំណើ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិត​បាន​នាំមក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​បានធ្វើ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំង​នូវ​ចំណុច​អសកម្ម​នាពេល​កន្លងមក ដើម្បី​រដ្ឋបាល​រាជធានី​ធ្វើការ​កែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យ​បានល្អ​ប្រសើរ និង​ស្វែងរក​នូវ​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព ក្នុងនាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ​៕​ដោយ​៖​កូ​ឡាប​

×