Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម្បី​ខ្លា ក៏​ឈឺចាប់ ព្រោះ​កើត​មហារីក​ដោះ​មាន​ដុំ​សាច់​ដល់​ទៅ​… ២​គីឡូក្រាម​

​ដុំ​សាច់​មហារីក​របស់ខ្លនេះ មាន​ទម្ងន់​ដល់​ទៅ ២​គីឡូក្រាម​ឯណោះ​។​

​ក្រុម​ពេទ្យសត្វ​នៅ​ខេត្ត Songkla ប្រទេស​ថៃ កំពុង​ស្វះស្វែង​សង្គ្រោះ​ខ្លា​ញី​១​ក្បាល​នេះ ពី​ជំងឺ​មហារីក​ដ៏​កាច​សាហាវ -​នេះ​បើ​តាម​កាសែត coconuts Bangkok ចុះផ្សាយ​។​

​ក្រុម​អ្នកឯកទេស​ខាង​ជំងឺ​នេះ បាន​វះកាត់​ឲ្យ​ខ្លា Or Noi កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន​នៅ​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ព្រៃ​។ ពួកគេ​បាន​រកឃើញ​នៅ​ដោះ​របស់​ខ្លា​នោះ​មាន​ដុំ​មហារីក​ទម្ងន់ ២​គីឡូក្រាម ហើយ​វា​បាន​រាលដាល​ដល់​ផ្នែក​ផ្សេង​ទៀត​។​

​ខ្លា​មួយ​ក្បាល​នេះ ត្រូវបាន​រកឃើញ​កាលពី​ឆ្នាំ ២០១៥ នា​ខេត្ត Nakhon Pathom ហើយ​ត្រូវបាន​នាយកដ្ឋាន​អភិរក្ស​ឧទ្យាន​ជាតិ​សត្វ និង​រុក្ខជាតិ​រហោស្ថាន (DNP) ប្រទេស​ថៃ យក​មក​ចិញ្ចឹម​ក្នុង​ទ្រុង​។ ក្រោយមក Or Noi ត្រូវបាន​បញ្ជូន​មក​តំបន់​អភិរក្ស Songkhila ពី​ឆ្នាំ ២០១០ មកទល់ពេលនេះ​។​

២ ខែ​មុន បុគ្គលិក​នៃ​តំបន់​អភិរក្ស​បាន​សង្កេតឃើញ​នៅ​ដោះ​ខ្លា​ញី​នេះ មាន​ដុំ​ពក​។ ក្រោយ​ការ​ធ្វើ​តេស្ត​វិភាគ ពួកគេ​ក៏​សម្រេចចិត្ត​ត្រូវ​ធ្វើ​ការវះកាត់​បន្ទាន់​។​

​ការវះកាត់​ពី​ចុង​សប្តាហ៍​មុន បាន​ចំណាយពេល ៣​ម៉ោង ដោយ​បាន​កាត់​យក​ដុំ​ពក​សាហាវ​នេះ បាន​ជោគជ័យ​។ ទាស់​តែ​វា​ជា​រោគ​មហារីក បាន​រាលដាល​ចូល​ដល់​សួត និង​ផ្នែក​ផ្សេងៗ​ទៀត​។​

​ពេលនេះ Or Noi កំពុង​សះស្បើយ​បណ្តើរៗ​ហើយ ហើយ​ក្រុម​គ្រូពេទ្យ​កំពុង​ស្វះស្វែង​រក​វិធី​ព្យាបាល​បន្ត​ឲ្យ​វា​៕ អាទិត្យ​

×