Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ​! ព្រោះតែ​អត់ទ្រាំ​ពុំបាន ស្រី​ស្អាត​ចេញមុខ​ព្រលះ​ធ្ងន់ៗ និង​បញ្ចេញ​មូលហេតុ​ពិត​គួរ​ឲ្យ​ភ្ញាក់ផ្អើល ជុំវិញ​សង្ឃ ឡុង ចន្ថា បន្ត​គេចខ្លួន​ពុំ​ព្រម​សឹក (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ការ​បួស​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ពិត​ជាមាន​សារសំខាន់​ណាស់ ព្រោះថា បុគ្គល​ដែល​បួស គឺមាន​ឱកាស និង​ពេលវេលា ដើម្បី​សិក្សា​រៀនសូត្រ​បាន​ជ្រៅជ្រះ​យ៉ាងច្រើន ។ ហេតុនេះ ធម៌​វិន័យ​របស់​ព្រះពុទ្ធ​បាន​ជួយ​អប់រំ​មនុស្ស​ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​ល្អ ពី​មនុស្ស​មិនល្អ កែប្រែ​ក្លាយជា​មនុស្ស​ល្អ​នៅក្នុង​សង្គម​។ ប៉ុន្តែ ផ្ទុយទៅវិញ អ្នកបួស​ណា​ដែល​បាន​ប្រព្រឹត្ត​ប្រាសចាក​ពី​ធម៌​វិន័យ​ព្រះពុទ្ធ ដូចជា​ការ​លួច​ទាក់ទង​មាន​ស្រី​ស្នេហ៍ ដើរ​បោកប្រាស់​ជំនឿ​ចិត្ត​ពុទ្ធបរិស័ទ ប្រព្រឹត្ត​គ្រឿងញៀន ឬ ល្បែងស៊ីសង​ជាដើម នោះ​ត្រូវបាន​ហៅថា «​ចោរ​ថង់យាម​» ឬ «​សង្ឃ​ទ្រូ​សសិ​ល​» ដែល​យក​ព្រះពុទ្ធសាសនា​ធ្វើជា​ឈ្នាន់ ។​

​ទោះយ៉ាងណា សម្ដេចព្រះ​សង្ឃនាយក ប្រគេន​មក ព្រះ​មេគណ​ទាំង ២៥ រាជធានី​-​ខេត្ត ចាត់ការ​បន្ត​ករណី ភិក្ខុ ឡុង ចាន់ថា ឃើញ​កន្លែង​ណា​ចាប់​សឹក​កន្លែង​នោះ ។​

​ជាការ​ពិតណាស់ កន្លងៗ​មក គឺ​កើតមាន​រឿងរ៉ាវ​សង្ឃ «​ចោរ​ថង់យាម​» មួយចំនួន ដែល​ធ្វើ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​សឹងតែ​អស់ជំនឿ​ខ្លាំង​តែម្តង ។ ជាក់ស្តែង ថ្មីៗ​នេះ សង្ឃ​មួយអង្គ​ព្រះនាម ឡង់ ចន្ថា ដែល​តែង​លើកយក​រឿងរ៉ាវ​ក្នុងសង្គម​បែប​លក្ខណៈ​ជេរ​បញ្ចោរ​ឥត​ទើសក្បាល​អ្នកណា ជាជាង​យក​ព្រះធម៌​មក​ទេសនា​មក​អប់រំ ដូច​ព្រះសង្ឃ​ដទៃ ដែល​មើលទៅ​ដូចជា​មិន​ស​រម្យ​ទាល់តែសោះ បានធ្វើ​ឲ្យ​មហាជន​ជាពិសេស​លោកយាយ​លោកតា​ជា​ហ្វេ​នៗ សឹងតែ​មិនអាច​ទទួលយកបាន បន្ទាប់ពី​ផ្ទុះ​រឿង​បែកធ្លាយ​សង្ឃ​រូបនេះ​លួច​ឆាត​ទាក់ទង​គូ​ដណ្តឹង​គេ ដល់​ថ្នាក់​បបួល​មក​ណាត់ជួប​គ្នា​នៅមុខ​ខ្លោងទ្វារ​វត្តភ្នំ​ស្អាង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ធ្វើ​ឲ្យ​ប៉ះពាល់​តម្លៃ​ព្រះពុទ្ធសាសនា​យ៉ាងធ្ងន់ធ្ងរ​តែម្តង​។​

​ក្រោយ​ផ្ទុះ​រឿងអាស្រូវ​នេះ​ឡើង ភ្លាមៗ​នោះ សង្ឃ ឡុង ចន្ថា ក៏បាន​ចូលខ្លួន​ធ្វើលិខិត​សន្យាថា​នឹង​សឹក​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំពោះមុខ​មន្ត្រី​សង្ឃ​ថ្នាក់​ខេត្ត​។ តែ​ទោះយ៉ាងណា លុះដល់​ថ្ងៃ​កំណត់ ស្រាប់តែ​សង្ឃ​អង្គ​នេះ ប្តូរ​ចិត្ត​មិន​ព្រម​សឹក និង​រត់​គេចខ្លួនបាត់​ស្រមោល​រហូតមកដល់​ពេលនេះ ដែល​ប្រភព​មួយចំនួន​បាន​សង្ស័យថា កំពុង​លាក់ខ្លួន​នៅឯ​ប្រទេស​ថៃ​។​

​ដោយឡែក​ថ្មីៗ​នេះ ដោយសារតែ​អត់ទ្រាំ​ពុំបាន នឹង​ទង្វើ​ប្រាសចាក​ធម៌​វិន័យ និង​ព្រមទាំង​សម្តី​សន្យា​តែ​មាត់ តែ​ចិត្ត​ប្រែ​ផ្សេង​របស់​សង្ឃ ឡុង ចន្ថា ធ្វើបែបនេះ ស្រាប់តែ​ស្រី​ស្អាត​ម្នាក់​បានចេញ​វីដេអូ​និយាយ​ហែកហួរ​ឡើង​ខ្ទេច រាលដាល​ដល់​ចោរ​ថង់យាម​មួយចំនួន​យ៉ាង​សាហាវ ។ នាង​ថា មូលហេតុ​ដែល​សង្ឃ ឡុង ចន្ថា មិន​ព្រឹម​សឹក គឺ​ព្រោះតែ​បុគ្គល​សង្ឃ​រូបនេះ​ពុំទាន់​សន្សំ​លុយ​គ្រប់​ធ្វើ​ផ្ទះ ហើយ​បើ​សឹក​ក៏​មិនដឹងថា​ចេះ​ធ្វើ​អ្វី​ដែរ មិន​ទៅ​លឺ​សែង ធ្វើស្រែ​ចម្ការ​នាំ​ឲ្យ​ហត់នឿយ​នោះទេ ព្រោះ​ធ្លាប់តែ​ស្រណុក​ស្រួល​……​។ នាង​ក៏បាន​និយាយ​ទាំង​ហួសចិត្ត​ផងដែរ ចំពោះ​លោកយាយ​លោកតា​មួយចំនួន បូករួម​ទាំង​ឪ​ពុ​ម្តាយ​របស់​នាង​ផងដែរ ដែល​មិនគួរណា​ចាញ់បោក​យកលុយ​ពី​កូនចៅ​ផ្តល់​ឲ្យ ដែល​ខំប្រឹង​ទៅធ្វើ​ការ​ជា​ខ្ញុំ​នៅ​ស្រុក​គេ​ហូរ​ញើស​ឲ្យ​ក​ក្រាក់ ទៅ​ឲ្យ​ពួក​សង្ឃ​ទ្រូ​សសិ​ល​មួយចំនួន​នេះ​សោះឡើយ «​នាង​មិន​និយាយ​បូករួម​សង្ឃ​ដទៃ​ដែល​ល្អៗ​នោះទេ​»៕ ដោយ​៖ លឹម ហុង​

​ដើម្បី​ជ្រាប​ច្បាស់​ថា​តើ​នាង​បាន​បញ្ចេញ​កំហឹង​ក្នុង​ចិត្ត​គុំ​ជា​យួរ​ដល់​កម្រិតណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

spot_img
×