បុរសម្នាក់ ត្រូវបានកាត់ទោសប្រហារជីវិត តាមរយៈកម្មវិធីវេដេអូខល (Zoom Video) នៅក្នុងប្រទេសសិង្ហបុរី ខណៈប្រទេសដ៏តូចមួយនេះ កំពុងអនុវត្តវិធានការបិទប្រទេស ដោយសារតែការផ្ទុះវីរុសកូរ៉ូណា។
បុរសឈ្មោះ Punithan Genasan វ័យ ៣៧ឆ្នាំ ត្រូវបានកាត់ទោសប្រហារជីវិត កាលពីថ្ងៃសុក្រសប្តាហ៍មុន ពាក់ព័ន្ធនឹងការចែកចាយគ្រឿងញៀន កាលពីឆ្នាំ ២០១១។
នេះគឺជាការករណីលើកដំបូងហើយ របស់សិង្ហបុរី ដែលបានសម្រេចធ្វើការកាត់ទោសពីចម្ងាយ (តាមអនឡាញ)។
ក្រុមអង្គការសិទ្ធិមនុស្សបានអះអាងថា ការបន្តកាត់ទោសប្រហារជីវិត នៅពេលដែលពិភពលោក កំពុងតែរាតត្បាតវីរុសគឺជា “រឿងគួរឲ្យស្អប់ខ្ពើម”។
សវនាការភាគច្រើន នៅក្នុងប្រទេសសិង្ហបុរី ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី ១ ខែមិថុនាខាងមុន នៅពេលដែលវិធានការបិទប្រទេសជិត ដល់ទីបញ្ចប់។
ករណីដែលគេចាត់ទុកថាជារឿងក្តីចាំបាច់ នឹងត្រូវធ្វើពីចម្ងាយ។
សិង្ហបុរីគ្មានគោលការណ៍អត់ឱន ដល់ជនពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ។ ក្នុងឆ្នាំ ២០១៣ មនុស្សចំនួន ១៨នាក់ត្រូវបានគេប្រហារជីវិត ដែលជាតួលេខអ្នកត្រូវប្រហារជីវិតខ្ពស់បំផុត ក្នុងរយៈពេល ២ទសវត្សន៍ចុងក្រោយ។
ក្នុងចំណោមនោះ មាន ១១នាក់ត្រូវបានចោទប្រកាន់ ពីបទទាក់ទងគ្រឿងញៀន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC