Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​រង​កា​ខូចខាត​ទាំងសងខាង ដែល​ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣

​ភ្នំពេញៈ ជនបរទេស​ម្នាក់ បើកបរ​រថយន្ត​ខ្វះ​ការប្រុងប្រយ័ត្ន ដល់​ផ្លូវបំបែក​ជា​បួន បាន​ជ្រុល​ទៅបុក​នឹង​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​ទៀត ប៉ើង​ទៅបុក​ផ្ទប់​បង្គោល​ស្លាក​សញ្ញា​លេខ​ផ្លូវ និង ខ្ទាត​ទៅ​ជាប់​ដើម​ត្របែកព្រៃ ខ្ទេច​មួយ​កំណាត់​មុខ​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១​រសៀល ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​ជាប់​របង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ស្ថិតនៅតាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ប្រាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គាត់​បានឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់ បាន​បើករថយន្ត​មួយគ្រឿង ម៉ាក​តូយ៉ូតា​កាមរី​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្ដាល 2A-8081 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ព្រះ​នរោត្តម ទិសដៅ​ពី​ជើង​មក​ត្បូង ក្នុង​ល្បឿន​លឿន​ល្មម មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក តូ​យូ​តា វី​ហ្គោ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2I-1367 ដែល​បើកបរ​ដោយ​ស្ត្រី​ជនបរទេស​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​លេខ​១៤៤ ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ខណៈពេលដែល​មកដល់​ចំណុចកើតហេតុ បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន និង មិនដឹងថា​ល្បឿន​លឿន នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​នោះ ក៏បាន​ជ្រុល​ទៅបុក​រថយន្ត​កាមរី​បា​ឡែ​ន​ចំ ចំហៀង​ខាងឆ្វេង បណ្ដាល​ឲ្យ​រថយន្ត​កាមរី​បា​ឡែ​ន បើក​បួង​ចង្កូត​ទៅបុក​ផ្ទប់ នឹង​បង្គោល​ស្លាក​សញ្ញា​បង្ហាញ​លេខ​ផ្លូវ និង ខ្ទប់​ជាប់​ដើម​ត្របែកព្រៃ រង​ការខូចខាត​រថយន្ដ​ខាងមុខ​ស្ទើរតែ​ទាំងស្រុង​ផងដែរ​។ ភ្លាមនោះ​ម្ចាស់​រថយន្ត​វី​ហ្គោ គឺ​មិនបាន​ឈប់​ធ្វើការ​ដោះស្រាយ​នោះទេ បាន​បន្ថែម​ល្បឿន​បើក​ប្រុង​នឹង​រត់គេច រហូត​ទៅដល់​ផ្លូវ​លេខ​លេខ​២៩៤ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង ដែលមាន​ចម្ងាយ​ប្រហែលជា ២​គីឡូម៉ែត្រ ពី​ចំណុចកើតហេតុ ទើប​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​។​

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ និង បាន​ទំនាក់ទំនង​បន្ត ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង ២​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ នៅពេល​ក្រោយ​តាមផ្លូវ​ច្បាប់​៕

ដោយ​៖​សហការី​

×