Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផល​រុក្ខជាតិ ៖ សុខភាព​រុក្ខជាតិ សារធាតុ​ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខភាព និង​លក្ខណៈ​វិនិច្ឆ័យ​មីក្រូ​ជីវសាស្ដ្រ​

​ភ្នំពេញ​៖ ក្រោម​ការដឹកនាំ​របស់​អគ្គនាយកដ្ឋាន​សុខភាព និង​សុវត្ថិភាព​ចំណីអាហារ (DG SANTE) របស់​សហភាព​អឺរ៉ុប (EU) និង​ក្រោម​កិច្ចសហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម (GDA) នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទីភ្នាក់ងារ​អ្នក ប្រើប្រាស់ សុខភាព និង​ចំណីអាហារ (CHAFEA) បាន​រៀបចំ​នូវ​សន្នីសីទ និង​សិក្ខាសាលា ថ្នាក់​តំបន់ ស្ដី​ពី​ផលិតផល​រុក្ខជាតិ ក្នុង​ក្របខណ្ឌ​កិច្ច​ផ្ដួចផ្ដើម​ការបណ្ដុះបណ្ដាល​ប្រសើរ​ជាង សម្រាប់​សុវត្ថិភាព​ចំណីអាហារ​។​

​ព្រឹត្តិការណ៍​នេះ​បង្ហាញ​ពី​អ្នកជំនាញ​ទាំង​ប្រាំ​រូប​របស់​សហភាព​អឺរ៉ុប ដែល​អញ្ជើញ​មក​ពី រដ្ឋ​ជា​សមាជិក​ផ្សេងៗ ដែល​ធ្វើកា​រលើ​ផ្នែក សុខភាព​រុក្ខជាតិ សារធាតុ​ដែល​បង្ក​ផល​ប៉ះ ពាល់​ដល់​សុខភាព និង​លក្ខណៈ​វិនិច្ឆ័យ​មីក្រូ​ជីវសាស្ដ្រ​ចំណីអាហារ​។ ប្រទេស​កម្ពុជា​ត្រូវ បាន​ជ្រើសរើស​ជា​ប្រទេស​ម្ចាស់ផ្ទះ ខណៈពេល​ដែល​បរិមាណ​នៃ​ការនាំ​ចេញ​ផលិតផល កសិកម្ម​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​មាន​ការកើនឡើង។​

​ប្រទេស​ជា​សមាជិក​របស់​អាស៊ាន ព្រមទាំង​តំណាង​អាជ្ញាធរ​ថ្នាក់​ជាតិ​មកពី​ប្រទេស​ប៉ា​គី ស្ថាន និង​ប្រទេស​បង់​ក្លា​ដែស បាន​ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា​ដែល​ប្រព្រឹត្តិ​ទៅ ចាប់ពី​ថ្ងៃ​ទី ២៣ ដល់ ២៦ ខែ មករា ឆ្នាំ ២០១៨​។ កម្មវិធី​នៅ​ថ្ងៃ​ទី​មួយ ប្រព្រឹត្តិ​ឡើង​ក្នុង​ទម្រង់​ជា សន្នីសីទ ដែល​មាន​ការចូលរួម​ពី​អ្នក​តំណាង​មកពី​វិស័យ​ឯកជន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើការ​ទាក់ទង​នឹង​ផលិតផល​រុក្ខជាតិ​។​

​សន្នីសី​ទនឹង​ផ្ដល់​ទិដ្ឋភាព​ទូទៅ​នូវ​ប្រព័ន្ធ​ច្បាប់​ស្ដីពី​ចំណីអាហារ និង​ការផ្គត់ផ្គង់​ក្នុង​សហ ភាព​អឺរ៉ុប និង​អនុញ្ញាត​ឲ្យ​សិក្ខាកាម​ក្នុងស្រុក​ទទួលបាន​ចំណេះដឹង​សំខាន់ៗ​សម្រាប់​អ្នក នាំចេញ​ទៅ​សហភាព​អឺរ៉ុប​។​

​ព្រឹតិ្តការណ៍​នេះ​ប្រព្រឹត្តិទៅ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា (Cambodiana Hotel) រាជធានី ភ្នំពេញ នៅ​តាម​ដង​មេគង្គ ដែល​អនុញ្ញាត​ឲ្យ​សក្ខា​កាម​អាចសិក្សា​ពី​សក្ខាសាលា​បាន​ដោយ អារម្មណ៍​ស្រស់ស្រាយ និង​សន្ដិភាព​។​

​សហភាព​អ៊ឺរ៉ុប​បាន​មាន​ចំណង​មិត្តភាព​ដ៏​ជិតស្និទ្ធិ និង​យូរអង្វែង​ជាមួយនឹង​កម្ពុជា​។ តាម រយៈ​ជំនួយ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ការគាំទ្រ​ដល់​ដំណើរការ​ប្រជា​ធិបតិយ្យ និង​ការប្ដេជ្ញា​ចិត្ត​បើក​ទីផ្សារ​សហភាព​អឺរ៉ុប​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​កិច្ច​ខំប្រឹងប្រែង​ដើម្បី​កសាង​អនាគត​ដ៏​ត្រ​ចេះ​ត្រចង់​សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន និង​ដើរតួរ យ៉ាង​សកម្ម​ក្នុង​ថ្នាក់​តំបន់ ក៏​ដូចជា​ថ្នាក់​អន្តរជាតិ​ដែរ​៕ ដោយ​៖​កូឡាប​

×