ស្ត្រីវ័យក្មេងម្នាក់ ត្រូវបានបណ្តុះប៉េងប៉ោងចំនួន៤ ទំហំប៉ុនៗស៊ុត ចូលទៅនឹងស្បែក ដើម្បីសង្គ្រោះជីវិតរបស់នាង ដោយសារវេជ្ជបណ្ឌិតបារម្ភថា ខ្នៅដ៏ធំពីកំណើតគ្រប់ពាក់កណ្តាលផ្ទៃមុខរបស់នាង អាចនឹងក្លាយជាមហារីក ។
Xiao Yan ត្រូវការការព្យាបាលដ៏ចម្លែកនេះ ដើម្បីអនុញ្ញាតនាងអាចបង្កើតជាលិកាថ្មី ដែលវេជ្ជបណ្ឌិតអះអាងថា អាចប្រើវា ដើម្បីផ្សាំលើផ្ទៃមុខរបស់នាង នៅពេលនោះខ្នៅត្រូវបានដកចេញ ។
នារីអភព្វវ័យ ២៣ ឆ្នាំ មកពីភូមិ Longjing ក្នុងខេត្ត Guizhou ភាគខាងនិរតីនៃប្រទេស បានរងទទួលពីជំងឺមហារីកសុដន់ដែលប៉ះពាល់ដល់មនុស្សត្រឹមតែម្នាក់ ក្នុងចំណោម ៥ សែននាក់ ។
ឥឡូវនេះ នាងត្រូវស៊ូទ្រាំនឹងការអូសបន្លាយខែ នៃការចម្លង (Copy) ជាមួយប៉េងប៉ោង ដើម្បីពន្យឺតសាច់ស្បែករបស់នាង នៅទីតាំង៤ មុនពេលនាងអាចមានផ្ទៃមុខថ្មី ។
គួរបញ្ជាក់ថា Xiao កើតមកជាមួយខ្នៅដ៏ធំនៅលើផ្ទៃមុខ ត្រូវបានផ្សាំប៉េងប៉ោង៤ ដើម្បីពន្យឺតស្បែករបស់នាង សម្រាប់ជា «ប្រតិបត្តិការ» បក បន្ទាប់ពីវេជ្ជបណ្ឌិតព្រមានថា វាអាចក្លាយជាមហារីក ៕ ចន្ទី
ម្តាយរបស់ Xiao Yan
នាង Xiao Yan កាលផ្ទៃមុខពុំទាន់ត្រូវផ្សាំប៉េងប៉ោង