ភ្នំពេញ៖ ក្រៅពីជំនាញច្រៀងល្បីរាប់ឆ្នាំមកហើយ លោកណយ វណ្ណេត ក៏ចេះការងារសំណង់ដែរ ដូចជារៀបឥដ្ឋ ។ តារាចម្រៀង ណយ វណ្ណេត បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំង ក្រោយពីអ្នកលេងបណ្តាញសង្គម បានយករូបថតលោកចែករំ លែកថា បានធ្លាក់ខ្លួនក្លាយជាកម្មករសំណង់។ តារាចម្រៀងជើងចាស់រូបនេះ ចេញមុខបដិសេធ ថា លោកមិនបានធ្លាក់ខ្លួនដូចការលើកឡើងទេ ហើយលោកកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយគ្រួសារថែមទៀត ហើយរូបថតនោះ មិនមែនក្លែងក្លាយនោះទេ គឺពិតជារូបលោកពិតមែន ហើយការដែលលោកធ្វើការងារសំណង់នោះ គឺគាត់ជួយរៀបឥដ្ឋដំបូលផ្ទះឲ្យកូន ខ្ជិលជួលជាង ព្រោះថាគាត់ក៏ចេះរៀបឥដ្ឋដែរ មិនបាច់ជួលជាងកុំឲ្យអស់លុយ។
រូបភាពដែលបង្ហាញដោយ ទំព័រហ្វេសប៊ុកមួយបានបង្ហាញពីសកម្មភាពរបស់កំពូលតារាចម្រៀងលោក ណយ វណ្ណេត បាន ធ្លាក់ខ្លួន ធ្វើសំណង់ គួរឲ្យអាសូរ និងស្រណោះ នោះបានមហាជនមានការ ភ្ញាក់ផ្អើលនិងហួសចិត្ត។
ទោះជាយ៉ាងណាតាមការបញ្ជាក់របស់ តារាចម្រៀងរូបនេះបានលើកឡើងថារូបថតនោះគឺពិតជារូបលោក ប៉ុន្តែមិនមែនលោកធ្លាក់ ខ្លួន ក្លាយ ជាកម្មករសំណង់ទេគឺក្រោយទំនេរ ពីការងារលោកជួយការងារផ្ទះបងប្អូនប៉ុណ្ណោះ ព្រោះ លោកក៏ចេះការងារនេះខ្លះដែរ។
តារាសម្តែង អ៊ឹម ជីវ៉ា បានរៀបរាប់លើហ្វេសប៊ុកផ្លូវការថា ខ្ញុំបាទជំនួសមុខឲ្យបងប្រុស ណយ វណ្ណេត ដែលជាតារាចម្រៀងដ៏ល្បីរបស់ព្រះរាជាណាចក្រកម្ពុជា សូមចេញធ្វើការបដិសេដទាំងស្រុងរាល់ព័ត៌មានក្លែងក្លាយ ការពិតបងប្រុសណយ វណ្ណេត មិនបានធ្លាក់ខ្លួនធ្វើកម្មករសំណង់ ដូចគេយកមកផុស ឬយកមកផ្សាយឡើយ គឺពេលនេះបងប្រុសណយ វណ្ណេត កំពុងរស់នៅយ៉ាងមានក្តីសុខ ជាមួយក្រុមគ្រួសារ និងកូនដែលមានផ្ទះរហូតដល់បីកន្លែង ទីមួយវីឡាកូនកាត់នៅខាងត្បូង វត្តជំពូកក្អែក និងវិឡារទី២ គឺនៅខាងមុខវត្តនិរោធ និងផ្ទះល្វែងទី៣ នៅវាលស្បូវ គឺគាត់មានដីនៅខេត្តកំពង់ស្ពឺ អ្វីដែលបងប្អូនឃើញរូបគាត់បង្ហោះ ធ្វើសំណង់នោះ គឺគាត់ជួយធ្វើដំបូលផ្ទះខាងលើ ឲ្យកូនគាត់ដោយសារគាត់ខ្ជិលជួលជាងនាំអស់លុយច្រើន ព្រោះបងប្រុសណយវណ្ណេត គាត់ចេះផ្នែកសាង់សង់ដែរ គឺគាត់អាចធ្វើបាន ផ្ទះដែលគាត់ធ្វើនោះគឺធ្វើទុកឲ្យកូនគាត់រស់នៅ ហើយពេលនេះបងប្រុសណយ វណ្ណេត មានជីវភាពធូរធារមិនខ្វះខាត មិនធ្វើជាកម្មករសំណង់ដូចគេនិយាយឡើយ។
លោកអ៊ឹម ជីវ៉ា បានបញ្ជាក់ថា សូមបងប្អូនមេត្តាជ្រាប ហើយសូមច្រានចោលព័ត៌មានក្លែងក្លាយនិងទាំងស្រុង ហើយសូមកុំជឿតាមការបំផុសបំផុល បំពុលសង្គមទៀតអី ព្រោះការផុសនេះ គឺអាចប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់បងប្រុស ណយ វណ្ណេត ។
សូមបញ្ជាក់ដែរថា បងប្រុសណយវណ្ណេត មានកូន៥នាក់ គាត់ចូលនៅឆ្នាំ១៩៨៦ ហើយល្បីល្បាញក្នុងឆ្នាំ៩០ជាង ទីលំនៅបច្ចុប្បន្នមាន3កន្លែង ហើយទីលំនៅដែលបងប្រុសនៅជាអាចិន្រ្តៃយ៍ គឺនៅភូមិជំពូកក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕
ដោយ៖កូឡាប