ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំគ្រោងនឹងដកសហរដ្ឋអាមេរិចចេញពីសន្និសញ្ញាបើកចំហរជើងមេឃ (Open Skies) ដែលវាជាកតិកាសញ្ញាការពារជាតិដ៏សំខាន់ជាមួយនឹងរុស្ស៊ី ហើយវាត្រូវបង្កើតឡើងដើម្បលើកកម្ពស់តម្លាភាព និងទំនុកចិត្តរវាងប្រទេសមហាអំណាចទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់កាសែត New York Times នៅថ្ងៃព្រហស្បតិ៍។
លោកត្រាំ នឹងធ្វើការជូនដំណឹងទៅដល់ទីក្រុងមូស្គូ នៅថ្ងៃសុក្រថា អាមេរិចនឹងដកខ្លួនចេញពីកតិកាសញ្ញា ដែលកកើតដោយសារកិច្ចប្រឹងប្រែងក្នុងសង្គ្រាមត្រជាក់ ដើម្បីការពារជម្លោះរវាងប្រទេសទាំងពីរ។
កាសែតរាយការណ៍ថា វិធានការនោះក៏អាចជាការចាប់ផ្តើម របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀង កាត់បន្ថយអាវុធនុយក្លេអ៊ែរ (New START Treaty)ផងដែរ។
កិច្ចព្រមព្រៀងចំហរជើងមេឃដែលមានអាយុកាល ១៨ឆ្នាំ គឺជាកិច្ចព្រមព្រៀងរវាងអាមេរិច និងរុស្សី ព្រមទាំងប្រទេស ៣២ផ្សេងទៀត ដែលភាគច្រើនជាសមាជិកអង្គការណាតូ។ កិច្ចព្រមព្រៀងនេះអនុញ្ញាត ឲ្យយោធានៃប្រទេសមួយ ធ្វើការធ្វើការហោះហើរស៊ើបការណ៍ តាមចំនួនជាក់លាក់មួយ លើប្រទេសមួយទៀតក្នុងមួយឆ្នាំៗ។
ក្នុងកិច្ចព្រមព្រៀង យន្តហោះយោធាអាចធ្វើការហោះហើរសង្កេតមើល ប្រមូលពត៌មាន និងរូបភាពនៃការដំឡើង និងសកម្មភាពយោធានានា។
គំនិតនេះគឺថា នៅពេលគូប្រជែងផ្នែកយោធារបស់ប្រទេសនីមួយស្គាល់គ្នា ឱកាសមានជម្លោះរបស់ពួកគេមានកាន់តែតិច។
សហរដ្ឋអាមេរិចមានការខកចិត្ត ដែលប្រទេសរុស្ស៊ីមិនអនុញ្ញាត ឲ្យអាមេរិចធ្វើការហោះហើរលើតំបន់ ដែលទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថា ទីក្រុងមូស្គូកំពុងតែដាក់អាវុធនុយក្លេអ៊ែរ រយៈចម្ងាយមធ្យម ដែលគំរាមកំហែង ដល់ប្រទេសក្នុងតំបន់អឺរ៉ុប។
កាលពីខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិច លោក Mark Esper បានចោទប្រកាន់រុស្សីថារំលោភកិច្ចព្រមព្រៀង ដោយរុស្សីហាមប្រាមអាមេរិច និងប្រទេសផ្សេងៗមិនឲ្យធ្វើការហោះហើរលើទីក្រុង Baltic Sea។
កាសែតខាងលើក៏បានចុះផ្សាយថា លោកដូណាល់ ត្រាំ ក៏មិនសប្បាយចិត្តដែរចំពោះការហោះហើរ របស់រុស្ស៊ីទៅលើកន្លែងវាយកូនហ្គោល របស់គាត់ស្ថិតក្នុងរដ្ឋ New Jersey កាលពី ៣ឆ្នាំមុន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP/de