Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​នៅ​ជនបទ​ ២០ ​នាក់ ជា​អ្នកប្រើប្រាស់​គ្រឿងញៀន និង​អ្នកជួញដូរ​ក្នុងស្រុក​សាម​គ្គីមានជ័យ ត្រូវ​ចាប់ខ្លួន​តាម​បញ្ជា​ព្រះរាជអាជ្ញា​

​កំពង់ឆ្នាំង​ ៖ ​ដោយមាន​ការសម្របសម្រួល​ផ្លូវច្បាប់ ដោយ​លោក លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ក្នុង​រយៈពេល ០២​ថ្ងៃ គឺ​គិតពី​ថ្ងៃទី ២០​ដល់​ថ្ងៃទី ២២ កម្លាំង​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ចុះ​បង្ក្រាបបាន​អ្នកប្រើប្រាស់​គ្រឿងញៀន និង​អ្នក​ជួញដូរ ក្នុងស្រុក​សាម​គ្គឺ​មានជ័យ​ចំនួន​២០ នាក់ ក្នុងនោះ​មាន​ចាប់​តាម​ដីកា​និង​បទល្មើស​ជាក់ស្ដែង ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​រឹបអូស​យក វត្ថុតាង ដែលមាន​ម៉ូតូ ១៣​គ្រឿង មនុស្ស​ចំនួន ២០ នាក់ និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន រួមទាំង​គ្រឿងញៀន​មួយចំនួន​ទៀតផង​។​

​ក្នុងករណី​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​នេះ មហាជន​នៅក្នុង​ខេត្តកំពង់ឆ្នាំង បាន​សាទរ​ចំពោះ​លោក អ៉ិ​ត សុធា ព្រះរាជអាជ្ញា អយ្យការ អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ដែល​បាន​សហការ ដឹកនាំ​បង្ក្រាប គ្រឿងញៀន រួមទាំង​បទល្មើស​មួយចំនួនទៀត នៅក្នុង​ខេត្តកំពង់ឆ្នាំង ឲ្យ​មានការ​ថយចុះ គួរ​ឲ្យ​កត់សម្គាល់ ។​

​ទន្ទឹម​នោះ​ផងដែរ លោក អ៉ិ​ត សុធា ព្រះរាជអាជ្ញា បាន​កោតសរសើរ​ដល់​លោកស្នងការ នគរបាល​ខេត្តកំពង់ឆ្នាំង និង​លោក​ស្នងការរង​ទទួលបន្ទុក ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​គ្រប់​ស្ថាប័ន ពាក់ព័ន្ធ​ដែល​បាន​សហ​ការ​​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​បានល្អ​ប្រសើរ ។​

​ជា​ចុងក្រោយ​លោក​ក៏​សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍ សិស្សានុសិស្ស រួមទាំង​ក្រុមយុវជន​ទាំងឡាយ សូ​ុ​ម​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​ព្រោះ​គ្រឿងញៀន​ជា​អាវុធ​បំផ្លាញ​អនាគត បំផ្លាញ​ប្រទេសជាតិ និង​គ្រួសារ​ខ្លួនឯង ៕

ដោយ​៖​កូ​ឡាប​

×